​​អ្នក​លក់​ក្រូចថ្លុង​ត្អូញ​រឿង​រដូវ​ភ្លៀង​លក់​មិន​សូវ​ដាច់​​ព្រោះ​តែ​...​​​

  • 2017-05-31 05:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ប្រសិន​បើ​លោក​​អ្នក​​ធ្វើ​ដំណើរ​តាម​បណ្ដោយ​​​វិថី​ព្រះ​ស៊ី​សុវត្ថិ​ ​​ដោយ​ឆ្លង​កាត់​​ខាង​មុខ​សាល​សន្និសីទ​ចតុមុខ​ ​លោក​អ្នក​នឹង​សង្កេត​ឃើញ​មាន​តូប​លក់​ផ្លែ​ក្រូចថ្លុង​ជាច្រើន​កន្លែង​​នៅ​ម្តុំ​នោះ​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ក្រូចថ្លុង​នៅ​ទី​នោះ​​តែង​​មាន​លក់​ខួប​ប្រាំង​ ​ខួប​វស្សា​​យូរ​ឆ្នាំ​ណាស់​​​​មក​ហើយ​។​

​អ្នក​ស្រី​ ​ឌិន​ ​សុធាវី​ ដែល​ជា​អ្នក​លក់​ក្រូចថ្លុង​​មួយ​រូប​បាន​ប្រាប់​ថា​ អ្នក​ស្រី​បាន​ប្រកប​មុខ​របរ​នេះ​ប្រមាណ​៥​ ឆ្នាំ​មក​ហើយ​ ដោយ​​ចាប់​ផ្ដើម​​ពី​ដើម​ទុន​ប្រមាណ​ ២​ លាន​រៀល​។​ ​សព្វ​ថ្ងៃ​ អ្នក​ស្រី​​មាន​ម៉ូយ​សម្រាប់​បោះ​ដុំ​ និង ​លក់​រាយ​ដល់​អតិថិជន​ជា​ច្រើន​​ផង​ដែរ​។​ ​ស្ត្រី​វ័យ​ ៣២​ ​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​ ​នៅ​រដូវ​​ក្ដៅ​អ្នក​ស្រី​អាច​លក់​​ក្រូច​បាន​ប្រមាណ​ជាង​៥០​ផ្លែ​​ឯ​ណោះ​ក្នុង​មួយ​ថ្ងៃ​ៗ​​ ​ប៉ុន្តែ​សម្រាប់​​នៅ​រដូវ​វស្សា​នេះ​វិញ​គឺ​លក់​មិន​សូវ​ដាច់​នោះ​ឡើយ​​ពី​ព្រោះ​តែ​ជួប​ប្រទះ​នឹង​​បញ្ហា​មួយ​ចំនួន​​។​

​សូម​ទស្សនា​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​ស្រី​ទាំង​អស់​គ្នា​៖​​​​​​​​​​

ពិការ​ជើង​តែ​មិន​ពិការ​ចិត្ត​ រក​ស៊ី​សុចរិត​ចិញ្ចឹម​ប្រពន្ធ​កូន ទាំង​កាយ​ទ្រុឌទ្រោម

​ពុទ្ធោ​​​!​ ​ពោះ​ធំ​ជិត​​​៩​​ខែ​ តែ​គ្មាន​លុយ​សម្រាល​ ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​លក់​ទុរេន

បើ​គិត​ថា​ជីវិត​ខ្លួន​ឯង​លំបាក សូមមក​ស្គាល់​យុវជន​តស៊ូ​ទាំង​៣​រូប​នេះ​សិន​

អត្ថបទ៖ ចន្ថា