​ពុទ្ធោ​​​!​ ​ពោះ​ធំ​ជិត​​​៩​​ខែ​ តែ​គ្មាន​លុយ​សម្រាល​ ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​លក់​ទុរេន

  • 2017-05-11 05:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បណ្ដើរ​កង់​កញ្ចាស់​មួយ​តាម​បណ្ដោយ​​ផ្លូវ​រថ​ភ្លើង​​ ​ដោយ​​ផ្ទុក​​​ធូរេន​ទុំ​ប្រមាណ​ជា​ដប់​ផ្លែ​​ ​​អ្នក​​​ស្រី​ ​កាន​ ​សុខណា បាន​ពពាយ​នាយ​លក់​ផ្លែ​ទុរេន​ក្រោម​អាកាស​ធាតុ​ក្ដៅ​​ហែង​​ ព្រម​ទាំង​មាន​ផ្ទៃ​ពោះ​ជិត​៩​ខែ​ទៀត​ផង​។​​​​

​អ្នក​ស្រី​ ​​បាន​រៀប​រាប់​ទាំង​ទឹក​មុខ​ហេវ​ហត់​​ថា​ ​ដោយ​សារ​តែ​​​ជីវភាព​​ខ្វះ​ខាត​ រក​ព្រឹក​ខ្វះ​ល្ងាច​ ហើយ​​ត្រូវ​ចិញ្ចឹម​បី​បាច់​​ឪពុក​ម្ដាយ​ដែល​ចាស់​ជរា​ ​​ត្រូវ​រក​លុយ​អោយ​កូន​ទៅ​រៀន​ និង ​ជា​ពិសេស​ដើម្បី​សន្សំ​លុយ​ទុក​​គ្រាន់​សម្រាល​កូន​ទី​២​នេះ​​ផង​នោះ​​ ​អ្នក​ស្រី​ត្រូវ​បង្ខំ​ចិត្ត​តស៊ូ​ដើរ​លក់​ធូរេន​​ទាំង​កណ្ដាល​ថ្ងៃ​​ក្ដៅ​បែប​​នេះ​។​

​ស្រី​វ័យ​​២៦​ឆ្នាំ​រូប​នេះ​​ ​បាន​បន្ត​ថា​​ផ្ទះ​របស់​អ្នក​ស្រី​គឺ​​​ស្ថិត​នៅ​ម្ដុំ​អង់តែន​ទួល​​គោក​ ​ប៉ុន្តែ​​​ត្រូវ​​បណ្ដើរ​កង់​ដើរ​លក់​នៅ​តាម​ផ្លូវ​រថភ្លើង​ និង ​តាម​សួន​ក្ដាន់​ពីរ​ជា​ដើម​ ព្រោះ​​តែ​អ្នក​ស្រី​មិន​អាច​ជិះ​កង់​ ឬ ​ដើរ​បាន​ឆ្ងាយ​នោះ​ឡើយ​។​​ ​អ្នក​ស្រី​​បាន​​អោយ​ដឹង​ថា​ ​​ការ​លក់​ធូរេន​នេះ​គឺ​ចាប់​ផ្ដើម​​បាន​ជាង​មួយ​ខែ​ហើយ​ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​​លក់​បាន​ប្រមាណ​២៥​ គីឡូក្រាម​ដែរ​​​ ហើយ​ចំណេញ​បាន​​៤ ទៅ​ ៥​ម៉ឺន​រៀល​​។​ ​​ប៉ុន្តែ​បើ​ថ្ងៃ​ណា​​ភ្លៀង​ ឬ​ ​ប៉ះ​ធូរេន​ខ្ចី​វិញ​ គឺ​ចំណេញ​បាន​​តែ​ ២ ទៅ​ ៣​ម៉ឺន​​រៀល​ប៉ុណ្ណោះ​។​​​​​

​ចង់​ដឹង​ថា​ ​ការ​តស៊ូ​​ក្នុង​នាម​ជា​ម្ដាយ​មួយ​រូប​របស់​អ្នក​​ស្រី​ ​កាន​ ​សុខណា​​យ៉ាង​ណា​នោះ​​ សូម​ទស្សនា​បទ​សម្ភាសន៍​​ពិស្ដារ​ជាមួយ​រូប​គាត់​​​​ទាំង​អស់​គ្នា​៖​​

អត្ថបទ៖ ចន្ថា