កូរ៉េ​ខាងជើង​មិន​ញញើត​ Apple ដល់​ថ្នាក់​ដាក់​លក់​ថេបប្លែត​ឈ្មោះ iPad ផ្ទាល់​ខ្លួន​

  • 2017-06-01 07:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១០ កន្លង​ទៅ​ក្រុមហ៊ុន​ Apple បាន​ប្រកាស​បង្ហាញ​នូវ​ប្រភេទ​ថេបប្លែត​ iPad ដែល​មាន​ចុះ​នៅ​ពាណិជ្ជ​នាម​ត្រឹមត្រូវ​។ ងាក​ទៅ​មើល​ក្រុមហ៊ុន​ Ryonghung របស់​កូរ៉េ​ខាង​ជើង​ឯ​ណោះ​វិញ ហាក់​បី​ជា​មិន​ញញើត​ខ្លាច​ក្រុមហ៊ុន​យក្ស​អាមេរិក Apple នោះ​ទេ ខណៈ​ពួក​គេ​បាន​ចេញ​លក់​នូវ​ថេបប្លែត​មាន​ឈ្មោះ​ Ryonghung iPad ក្នុង​ដី​កំណើត​របស់​ខ្លួន​។​

ឧបករណ៍​នេះ​ត្រូវ​បាន​គេ​ដឹង​ ដំណើរការ​នៅ​លើ​ CPU ប្រភេទ​ Quad-Core ល្បឿន​ 1.2GHz ដែល​មាន RAM 1GB និង​អង្គ​ផ្ទុក 8GB ដោយ​ឡែក​វា​មាន​កម្មវិធី​ផ្សេងៗ​នៅ​លើ​នោះ​ចំនួន ៤០ មក​ពី​នាយ​។​ បញ្ជាក់​ថា​នេះ​មិន​មែន​ជា​លើក​ទី ១ ទេ​ ដែល​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​ចម្លង​បែប​បទ​ពី Apple ព្រោះ​កន្លង​ទៅ ពួក​គេ​ក៏​ធ្លាប់​បង្កើត​នូវ​ប្រព័ន្ធ​ Red Star 3.0 ដែល​មាន​លំនាំ​ Copy ចេញ​ពី​ប្រព័ន្ធ OS X សុទ្ធ​សាធ​។​

រំលឹក​កាល​ពី​ឆ្នាំ ២០១២ កន្លង​ទៅ Apple ក៏​ធ្លាប់​បង្កើត​កំហុស រហូត​ត្រូវ​បង់​ជូន​ក្រុមហ៊ុន​ចិន​មួយ​ក្នុង​ទំហំ​ប្រាក់ ៦០ លាន​ដុល្លារ ករណី​ល្មើស​ប៉ាតង់​ពាណិជ្ជ​នាម​ iPad គ្មាន​ការ​អនុញ្ញាត​ក្នុង​ប្រទេស​ចិន​។

ចុច​អាន៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម