កិច្ចសម្ភាសន៍លម្អិត ជុំវិញដំណើរការឃោសនាបោះឆ្នោតឃុំ / សង្កាត់ ២០១៧

  • 2017-06-01 08:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​ថ្ងៃ​នេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​អាណត្តិ​ទី​៤ មាន​រយៈពេល​១៣ ថ្ងៃ​ហើយ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​វាយ​តម្លៃ​ពី​ដំណើរ​ការ​ល្អ​ប្រសើរ មាន​ការ​យោគ​យល់ អធ្យាស្រ័យ​គ្នា​ល្អ និង​គ្មាន​ហិង្សា​ពី​សំណាក់​អ្នកគាំទ្រ​គណបក្ស​នយោបាយ​។ នេះ​គឺជា​ការ​បង្ហាញ​ពី​ភាព​ចាស់​ទុំ​មួយ​របស់​អ្នកគាំទ្រ​គណបក្ស​នយោបាយ​នានា​។ ប៉ុន្តែ​យ៉ាងណា​មិញ គ.ជ.ប នឹង​បន្ត​តាមដាន​ស្ថាន​ការ​នេះ​បន្ថែម​ទៀត​រហូតដល់​ថ្ងៃ​ចប់​យុទ្ធនាការ​។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​ ២ ខែ​ឧសភា ស្អែក​នេះ​។

ដើម្បី​ជ្រាប​លម្អិត​ពី​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោត សូម​តាមដាន​កិច្ច​សម្ភាស​រវាង លោក សុផល ភ្នាក់ងារ​របស់​Sabay និង​លោក ហង់ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដូចតទៅ​៖​ ​

​១) តើ​ដំណើរការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​ជាង ១០ ថ្ងៃ​មក​នេះ​ព្រឹត្តិ​ទៅ​យ៉ាង​ដូចម្ដេច​?​

​ ​លោក ហង់ ពុទ្ធា​៖ បាទ ! ការចូលរួម​ឃោសនា​របស់​សកម្ម​ជន​និង​និង​អ្នកគាំទ្រ​ពី​គណបក្ស នយោបាយ​នានា​មកដល់​ពេល​នេះ​មាន​លក្ខណៈ​ចាស់​ទុំ​ជាង​មុន​។ គណបក្ស​នយោបាយ មាន​ស្មារតី​ក្នុង​ការ​ប្រកាន់​ភ្ជាប់​នូ​វ​ក្រម​សី​លធ​ម៌ និង​គោរព​គោលការណ៍ ដែល​គ​.​ជ​.​ប បានចែង ទើប​មិន​បណ្ដាល​ឲ្យ​មាន​ជម្លោះ ពេល​ឃោសនា​។ ​ ​

​២) រហូតមកដល់​ពេល​នេះ គ ជ ប ទទួល​បាន​ពាក្យ​បណ្តឹង​ប៉ុន្មាន​?​

​ ​លោក ហង់ ពុទ្ធា​៖ បើ​និយាយ​ពី​បណ្ដឹង​ខ្ញុំ​អាច​និយាយ​បានថា មក​ទល់​នឹង​ថ្ងៃទី​៣០ យើង​មាន ៦៥ បណ្ដឹង ក្នុង​នោះ​គណបក្ស​ប្រជាជន​មាន ៤៨ បណ្ដឹង គណបក្ស​សង្គ្រោះ​ជាតិ​ប្ដឹង ១៤​បណ្ដឹង គណបក្ស​ហ្វ៊ុន​ស៊ីន​ប៉ិច ១ បណ្ដឹង ប្រជា​ពល​រដ្ឋ​ធម្មតា​មាន​ពីរ​បណ្ដឹង ហើយ​បណ្ដឹង​នោះ​ទាក់ទង​នឹង​ការ​មិន​ជូន​ដំណឹ​ង​អោយ​បាន​មុន​បី​ថ្ងៃ ព្រោះ​តាមច្បាប់​ត្រូវ​ជូន​ដំណឹង​អោយ​បាន​មុន​បី​ថ្ងៃមុន​នឹង​ឃោសនា មិន​គោរព​ប្រតិ​ទិន បណ្ដឹង​ទាក់ទង​នឹង​ការ​ហែ​ឆ្លង​ឃុំ ហើយ​នឹង​មាន​បណ្ដឹង​ស្ដីពី​ការ​រារាំង ការ​រំខាន និង​ការ​ជេរ​ប្រមាថ​ជាដើម​។ បច្ចុប្បន្ន​នេះ​បណ្ដឹង​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ថ្នាក់​ឃុំ​/​សង្កាត់ និង​មាន​បណ្ដឹង​ចំនួន​៨ បាន​មកដល់​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត កំពុង​ដោះស្រាយ​។ តាម​នីតិវិធី គ.ជ.ប ត្រូវ​ប្រើ​រយៈពេល​បី​ថ្ងៃ ក្នុង​ករណី​មិន​សះ​ជា​ត្រូវ​រុញ​មក​លើ​។ គ.ជ.ប បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់ ២៤ ករណី និង​នៅ​១៤​ករណី​ទៀត សឹង​ឈាន​ទៅ​រក​ភាព​សះជា​ទៅហើយ ខណៈ​អ្នក​ខ្លះ​បាន​ដក​ពាក្យ​បណ្ដឹង​។ បណ្ដឹង​ភាគច្រើន​មិន​លំបាក​រហូត​ដល់ថា ដោះស្រាយ​មិនបាន​នោះ​ទេ​។ ​

​៣) ក្នុង​ករណី​ធ្ងន់ធ្ងរ​អ្នក​រង បណ្ដឹង​ប្រឈម​នឹង​ពិន័យ​យ៉ាងដូច​​ម្តេច​?​

​ ​លោក ហង់ ពុទ្ធា​៖ ក្នុង​ករណី​ខុស​ធ្ងន់ធ្ងរ អ្នក​មាន​កំហុស​នឹង​ទទួល​រង​ពិន័យ​ដោយ គ ជ ប ចន្លោះ​ពី ៥ លាន​រៀល ទៅ ២០ លាន​រៀល (​ប្រហាក់ប្រហែល​ទៅ​នឹង ៥ ០០០ ដុល្លារ​)​។ ប៉ុន្តែ​អាណត្តិ​នេះ គ ជ ប ទទួល​បាន​បណ្ដឹង​តិច ខណៈ​អាណត្តិ​មុន​ទទួល​បាន​បណ្ដឹង​ជិត ៤ ០០០ បណ្ដឹង​។​ ​

​៤) តើ​រហូតមកដល់​ពេល​នេះ​នេះ​មាន​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​មាន​ប៉ុន្មាន​នាក់​ហើយ​?​

​ ​លោក ហង់ ពុទ្ធា​៖ ឥឡូវ​ហ្នឹង​ខាង​អ្នកសង្កេតការណ៍​ជាតិ​មាន ៧៤ ២៩៤ នាក់ អ្នកសង្កេតការណ៍​អន្តរជាតិ​ខាង​សហគមន៍​អឺរ៉ុប​ ១៨ នាក់ ជប៉ុន ១៣​នាក់ សហរដ្ឋអាមេរិក ៩៤ នាក់​។ គណបក្ស នយោបាយ ៥៨៤១០ នាក់ ហើយ​គណបក្ស​នយោបាយ​មាន​មាន​អ្នក​សង្កេតការណ៍​បម្រុង​ស្ថិតនៅ​ខាងក្រៅ​កា​រិយាល័យ ៤៦ ៦៦៦​នាក់​។ អញ្ចឹង​តួលេខ​នេះ​ច្រើន​មែនទែន ហើយ គ.ជ.ប កំពុង​បោះពុម្ព បន្ថែម​នូ​វ​ប័ណ្ណ​សំគាល់ ពី​ព្រោះថា​មាន​ការ​ប៉ាន់​ស្មាន​ខុស​ដែរ មិន​នឹក​ស្មានថា ភ្នាក់ងារ​របស់​គណបក្ស និង​អ្នកសង្កេតការណ៍​មាន​ច្រើន​ដល់​ម្ល៉ឹង​។​ ​

​៥) តើ​លោក​យល់ថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ នេះ​មាន​ភាព​សុក្រឹត​ត្រឹមត្រូវ​យ៉ាង​ណាដែរ​?​

​ ​លោក ហង់ ពុទ្ធា​៖ អ្វីដែល គ ជ ប បាន​ធ្វើ​គឺ​ស្របតាម​ច្បាប់​អស់ហើយ ក្នុងនាម​ជា គ.ជ.ប យើង​បាន​ធ្វើ​ការងារ​ជា​ដំណាក់​កាលៗ គ្រាន់តែ​ចាប់​ផ្តើម​ដំបូង គ.ជ.ប បាន​បង្កើត​បញ្ជី​បោះ​ឆ្នោត​មួយ ល្អ​ប្រសើរ​រហូតដល់ ៩៨ % នេះ​គឺជា​ភាព​ត្រឹមត្រូវ​ហើយ ហើយ​ភាព​ត្រឹមត្រូវ​ផ្សេង​ទៀត​យើង​កំពុង​ដើរ​ទាំង​អស់គ្នា​។ ក្រុម​អ្នក​ជំនាញការ​របស់​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​ជប៉ុន​បាន​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ជាមួយ​នឹង គ.ជ.ប ហើយ​ការ​ចោទ​ប្រកាន់ ឬ ភាព​ភ័យខ្លាច​ណាមួយ គ.ជ.ប បាន​បើក​ចំហ​ជានិច្ច ប្ដឹង​មក គ.ជ.ប ហើយ គ.ជ.ប នឹង​ធ្វើការ​ពិនិត្យ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គ.ជ.ប នឹង​មិន​យក​មក​ដោះស្រាយ​ទេ​នូ​វ​មតិ​ជា​បុគ្គល​មិន​មាន​ជា​លាយលក្ខណ៍អក្សរ ឬ​មួយ​និយាយ​ជា​ប្រយោល ដើម្បី​ចំណេញ​នយោបាយ​ទៅ​ខាង​ណាមួយ​គឺ គ.ជ.ប សុំ​មិន​ពិនិត្យ​ដោះ​ស្រាយ​ទេ​។​ ​

​៦) ការ​បោះ​ឆ្នោតឃុំ​/​សង្កាត់ នៅ​ឆ្នាំ ២០១៣ កន្លង​មក មាន​ករណី​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត តើ​លើក​នេះ​អាច​មាន​ករណី​ដដែល​ហ្នឹង​កើតឡើង​ទេ​?​ ​ ​លោក ហង់ ពុទ្ធា​៖ តាម​ទិដ្ឋភាព​ច្បាប់ ​ដែល​គណបក្ស​ទាំងពីរ ​(​សង្គ្រោះ​ជាតិ និង​ប្រជា​ជន​) ​បាន​រួមគ្នា​កំណែទម្រង់​ហើយ និង​មិន​មានរឿង​ហ្នឹង​កើតឡើង​ទេ ប៉ុន្តែ​បើ​មាន​រឿង​ហ្នឹង​កើតឡើង យើង​គ្មាន​អ្វី​ក្រៅពី​យក​ច្បាប់​យក​មក​ដោះស្រាយ​នោះ​ទេ ហើយ​ច្បាប់​ពីមុន​មក​មាន​ចំណុច​ដាក់​ទោស​ទណ្ឌ​១៣ មាត្រា ចំណែក​ច្បាប់​ថ្មី​នេះ ការ​ដាក់​ទោស​ទណ្ឌ​មាន ២៧ មាត្រា ហើយ​មាន​ការ​បង់ប្រាក់​បង់​អី​ទៀត​។ អញ្ចឹង គ ជ ប សង្ឃឹមថា គណបក្ស​នយោបាយ​ទាំងអស់​គោរព​តាមច្បាប់​អោយ​បាន​ល្អ ហើយ គ ជ ប នឹង​ព្យាយាម​អនុវត្ត​ក្នុងនាម​អាជ្ញា​កណ្ដាល ដែល​អាច​ទុកចិត្ត​បាន ដោយ​អ្នក​ពាក់​ព័ន្ធ​ទាំងអស់​។​ ​

​៧) តើ​រហូតមកដល់​ពេល​នេះ​នេះ គ ជ ប បាន​ដឹក​សម្ភារៈ​ដល់​ឃុំ​សង្កាត់​អស់​ហើយ​ឬ​នៅ​?​

​ ​លោក ហង់ ពុទ្ធា​៖ រហូតមកដល់​ពេល​នេះ យើង​បាន​ដឹកជញ្ជូន​សម្ភារៈ​បោះឆ្នោត​ដល់​គ្រប់​ឃុំ​សង្កាត់​ទាំង ១៦៤៦ ឃុំ​សង្កាត់​ទូទាំង​ប្រទេស​រួចហើយ​។​ ​

​៨) តើ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន ដែល​មាន​ជំនាញ​ការ​ធ្វើ​ជាមួយ គ.ជ.ប យល់ឃើញ​យ៉ាង​ដូច​ម្តេច​ដែរ ចំពោះ​ដំណើរ​ការ​ឃោសនា​កន្លង​មក​?​

​ ​លោក ហង់ ពុទ្ធា​៖ បាទ !!! ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន នៅក្នុង​ជំនួប​កាល​ពី​ថ្ងៃទី ៣១ ខែ​ឧសភា ជាមួយ​នឹង គ ជ ប បាន​បង្ហាញ​អារម្មណ៍​កក់​ក្តៅ​ក្នុង​អារម្មណ៍ ដោយ​ឃើញ​បញ្ហាទី​១ គឺ​ការឃោសនា​បោះឆ្នោត​នេះ​មាន​ភាព​ល្អ​ប្រសើរ ទី​២ ការងារ​អប់​រំ​កន្លង​មក​របស់ គ ជ ប ក៏​មាន​ភាព​ល្អប្រសើ​រដែ​រ ដែល​បណ្ដាល​អោយ​សភាព​ការ​ការណ៍​ឃោសនា​បោះឆ្នោត​មាន​ភាព​ល្អ​ប្រសើ​រ​ច្រើន​។

ដោយឡែក​ឯកអគ្គ​រដ្ឋ​ទូ​ទូត​ទាំង​បី​បាន​លើកឡើង​នូ​វ​សំនួរ​ខុសៗ​គ្នា​ដែរ ប៉ុន្តែ​សំនួរ​ខ្លះ​យើង​អាច​និយាយ​បាន​ថា ជា​រឿង​តែ​មួយ​ទេ ទី​១ តួនាទី​របស់​ភ្នាក់ងារ​សន្តិសុខ​កន្លង​មក​មាន​លេចលឺ​ថា ការបង្ហាញ​នូ​វ​កម្លាំង​ការពារ​សន្តិសុខ​នៅ​ថ្ងៃ​បោះឆ្នោត​ហ្នឹង​ច្រើនពេក​ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​មាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ គ ជ ប បាន​ជម្រាប​ទៅ​វិ​ញ​ដែ​រថា​មិនមែន​ជា​ការ​បំ​ភ័​យ​អ្នក​បោះ​ឆ្នោត​ទេ គ្មាន​ប្រទេស​ណាមួយ ដែល​គ្មាន​ប៉ូលិស ទាហាន ដើម្បី​ការពារ​សណ្ដាប់ធ្នាប់ និង​សុខ​សន្តិភាព​របស់​ប្រទេសជាតិ​នោះ​ទេ​។​ ពីមុន​មក​ចំនួន​មាន​ច្រើនជាង​ហ្នឹង​ទៀ​ត ប៉ុន្តែ​លើក​នេះ​ដាក់​ជាង ៣៧ ០០០​នាក់​។ អញ្ចឹង​នេះ​គឺជា​សេចក្តី​ពន្យល់​របស់ គ ជ ប ។

​ឯក​អគ្គ​រដ្ឋទូត​ទាំង​បី​ លោក​ចាប់អារម្មណ៍​អោយ គ ជ ប ពន្យល់​អំពី​ដំណើរ​ការ​នៃ​ការ​ផ្តល់​ល​ទ្ធ​ផល​បោះ​ឆ្នោត​ដល់​សាធារណៈ​ជន​ទូទៅ ដែល​ការ​ប្រកាស​ល​ទ្ធ​ផលចែក​ចេញ​ជាបី​ដំ​ណាក់​កាល ​គឺ ល​ទ្ធ​ផល​បឋម ល​ទ្ធ​ផល​បណ្តោះ​អាសន្ន និង​ល​ទ្ធ​ផល​ផ្លូវការ​។

គ ជ ប សុំ​កុំ​អោយ​មាន​កា​ភ័ន្តច្រឡំ​ព្រោះ​កន្លង​មក​អាច​ថា មាន​ខាង​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល​លោក​ថត​យក​ល​ទ្ធ​ផល​បោះឆ្នោត​បិទ​ផ្សាយ​នៅ​មុខ​កា​រិ​យា​ល័​យ​បូក​ហើយ​ប្រកាស​តែម្តង​។ ប៉ុន្តែ​អ្វី​ដែល គ ជ ប ធ្វើ​យើង​មាន​ជំហាន​ធ្វើ​ជួនកាល​កា​រិ​យា​ល័​យ​ខ្លះ​រង​នូ​វ​បណ្ដឹង យើង​ត្រូវ​សិក្សា​ដោះស្រាយ​បណ្តឹង​ទាំង​ហ្នឹង ហើយ​មួយ​ទៀត​ត្រូវ​ផ្ទៀង​ផ្ទាត់​ដែរ​។ ឧទាហរណ៍​ថា នៅ​ក្នុង​កា​រិ​យាល័យ​ហ្នឹង ទំ​រង់​នៃ​ការ​បូក​នៅតែ​មាន​ការ​ភ័ន្តច្រឡំ​ទៀ​ត​។ អីចឹង! យើង​មាន​យ​ន្ត​ការ​ក្នុង​ការ​ផ្ទៀ​ង​ផ្ទាត់​ថ្នាក់​ខេត្ត​ផង ថ្នាក់​ឃុំ​សង្កាត់​ផង និង​នៅ គ ជ ប ទៀត​។ ដូច្នេះ​រយៈពេល​នៃ​ការ​ផ្ទៀ​ង​ផ្ទាត់​នេះ​ត្រូវ​ប្រើ​រយៈពេល ២០ ថ្ងៃ​ទើប​អាច​ប្រកាស​ល​ទ្ធ​ផល​ផ្លូវការ​៕​ ​ ​ ​

អត្ថបទ៖ សុផល