ចាន់ វឌ្ឍនាកា ទម្លាយពីកត្តាលំបាកខ្លាំងនៅជប៉ុន
- 2017-06-05 23:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា ទម្លាយពីកត្តាលំបាកខ្លាំងនៅជប៉ុន
ចន្លោះមិនឃើញ
ភាសាបានក្លាយជាបញ្ហាលំបាកខ្លាំងសម្រាប់ ចាន់ វឌ្ឍនាកា ប្រកបអាជីពបាល់ទាត់នៅទឹកដីប្រទេសជប៉ុន បន្ទាប់ពីរូបគេបានចេញពីបឹងកេតទៅចូលរួមជាមួយក្លឹប Fujiedda MYFC ដែលស្ថិតនៅក្របខណ្ឌលំដាប់ទី៣ប្រទេសជប៉ុន។
ចាន់ វឌ្ឍនាកាបាននិយាយថា អ្នកបកប្រែបានជួយនៅពេលហ្វឹកហាត់ និងបង្រៀនពាក្យបច្ចេកទេសតែប៉ុណ្ណោះ ប៉ុន្តែពេលលេងមែនទែននៅលើទីលានគ្មានអ្នកបកប្រែឡើយ ដូច្នេះការប្រាស្រ័យទាក់ទងគ្នាពេលលេងនៅទីលានជាមួយមិត្តរួមក្រុមពិតជាលំបាកសម្រាប់រូបគេ ដោយសាររូបគេមិនចេះភាសាជប៉ុន ខណៈមិត្តរួមក្រុមមិនចេះភាសាខ្មែរ។ ចំណុចនេះទាមទារឲ្យរូបគេព្យាយាមរៀនភាសាជប៉ុនជាមួយអ្នកបកប្រែដោយផ្តោតលើចំណុចសំខាន់ដែលកីឡាករនិយមប្រើនៅពេលលេង។
ពេល ចាន់ វឌ្ឍនាកាទៅដល់ទឹកដីនៃក្លឹប Fujieda MYFC ដំបូង រូបគេជួបការលំបាកច្រើនដូចជាបញ្ហាអាកាសធាតុត្រជាក់ កម្លាំងកាយនៅមានកម្រិត បច្ចេកទេស និងរបៀបរស់នៅម្នាក់ឯង។ ទោះជាយ៉ាងណាបញ្ហាទាំងអស់នេះល្អប្រសើរហើយ ដូច្នេះនៅតែកត្តាភាសាតែម្យ៉ាងប៉ុណ្ណោះ។ រូបគេអាចនឹងបានបង្ហាញខ្លួនញឹកញាប់នៅពេលដ៏ខ្លីខាងមុខដោយសារដល់រដូវក្តៅ៕
ស្តាប់ការលើកឡើងរបស់ ចាន់ វឌ្ឍនាកា
ស្វែងយល់ពី ចាន់ វឌ្ឍនាកា បន្ថែមទៀត
សមត្ថភាព ចាន់ វឌ្ឍនាកា សមតែលេងនៅលីគកំពូលជប៉ុន មិនមែនលីគ៣ទេ
ស្រីស្អាត Bigo Live ប្រែបេះដូងទាញរក ចាន់ វឌ្ឍនាកា
វឌ្ឍនាកា ល្បីដល់ Fox Sports ប្រៀបធៀបនឹង CR7 និង Neymar