Apple​ ​នឹង​អស់​អ្នក​ប្រើ​ ​បើ​ឆ្លង​ ​៤​ ​ចំណុច​នេះ​មិន​រួច

  • 2017-06-05 07:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជឿន​លឿន​នៃ​យុគសម័យ​បច្ចេកវិទ្យា​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ប្រឹង​ប្រជែង​គ្នា​ ​ខណៈ​ ​Apple​ ​ដែល​ធ្លាប់​ជា​អ្នក​ក្ដាប់​តំណែង​កំពូល​បាន​ធ្លាក់​ការ​គាំទ្រ​ ​ហើយ​អ្នក​វិភាគ​អន្តរជាតិ​បន្ថែម​ថា​ ​Apple​ ​នឹង​កាន់​តែ​បាត់​ប្រជាប្រិយភាព​ខ្លាំង​ ​ប្រសិន​ពួក​គេ​មិន​អាច​ឆ្លង​ផុត​ ​៤​ ​ចំណុច​ខាង​ក្រោម​នេះ។

១. ពង្រីក​វិសាលភាព​របស់​ ​Siri

Siri​ ​ត្រូវ​តែ​ក្លាយ​ជា​បច្ចេកវិទ្យា​ដើម្បី​អាច​បញ្ជា​នូវ​រាល់​ឧបករណ៍​នានា​ដែល​ភ្ជាប់​ជា​មួយ​វា​ ​ជៀសវាង​មាន​តែ​នៅ​លើ​ ​iPhone​ ​និង​ ​iPad។ ​បច្ចុប្បន្ន​បច្ចេកវិទ្យា​បញ្ជា​ដោយ​សំឡេង​ដូច​ ​Siri​ ​របស់​ ​Google​ ​គឺ​កាន់​តែ​ទំនើប​ ​ដែល​អាច​បញ្ជា​ទៅ​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ ​ហើយ​ ​Alexa​ ​របស់​ ​Amazon​ ​ក៏​ទំនើប​ ​ដែល​អាច​បញ្ជា​គ្រប់​គ្រង​គ្រឿង​អេឡិចត្រូនិក​តាម​ផ្ទះ​ ​និង​ដំណើរការ​រថយន្ត​បាន​ទៀត​ផង។

២. មាតិកា​ប្រភេទ​ ​AR​ ​និង​ ​VR

Apple​ ​ត្រូវ​មាន​មាតិកា​ប្រភេទ​ ​AR​ ​និង​ ​VR​ ​ព្រោះ​បច្ចេកវិទ្យា​នេះ​បាន​សម្រួល​ ​និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​បច្ចេកវិទ្យា​ថ្មី​ជុំវិញ​ពិភពលោក​ ​ហើយ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា​ ​Google​ ​Microsoft​ ​Facebook​ ​Samsung​ ​បាន​បោះ​ទុន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ស្រាវជ្រាវ​ ​និង​ផលិត​មាតិកា​ ​AR​ ​និង​ ​VR​ ​នេះ។

៣. បង្កើន​សមត្ថភាព​របស់​ ​Macs

កុំព្យូទ័រ​ ​Macs​ ​របស់​ ​Apple​ ​ទោះ​ជា​ម៉ូដែល​ខ្ពស់​បំផុត​ដូច​ជា​ ​Mac Pro​ ​តម្លៃ​ ​៥ ៦៦០​ ​ដុល្លារ​ ​រត់​ដោយ​ CPU​ ​៨-core​ ​ល្បឿន​ ​3.0​ ​GHz​ ​និង​ ​RAM ៦៤ GB​ ​ក៏​នៅ​មាន​សមត្ថភាព​ទាប​ជាង​កុំព្យូទ័រ​​ ​Windows​ ​រត់​ដោយ​ ​CPU AMD Ryzen 1700​ ​៨-core​ ​ល្បឿន​ ​3.0 GHz​ ​មាន​ ​RAM​ ​ត្រឹម​ ​១៦ GB​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ​១ ៥៣០​ ​ដុល្លារ។

៤. ពង្រឹង​ទីផ្សារ​ប្រទេស​ចិន

ចំនួន​លក់​ ​iPhone​ ​ក្នុង​ទីផ្សារ​មហា​យក្ស​នេះ​ ​បាន​ធ្លាក់​ចុះ​ប្រមាណ​ ​១៤%​ ​ដោយ​ធៀប​ពី​ខែ​មេសា​ឆ្នាំ​ ​២០១៦​ ​និង​ ​ខែ​មេសា​ ​ឆ្នាំ​ ​២០១៧។ ការ​ធ្លាក់​ចុះ​នេះ​ ​កើត​ឡើង​ក្រោយ​កំណើន​ប្រជាប្រិយភាព​របស់​ ​Huawei​ ​និង​ម៉ាក​ផលិតផល​ស្មាតហ្វូន​ក្នុង​ស្រុក​របស់​ចិន​ ​ដែល​មាន​តម្លៃ​ទាប​ជាង​ ​និង​សមត្ថភាព​មិន​ចាញ់​ ​iPhone​ ​ប៉ុន្មាន​នោះ៕

ចុចអានបន្ត ៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម