សុបិនអាក្រក់របស់អ្នកប្រើ iPhone 5/5c នឹងក្លាយជាការពិតយប់នេះហើយ
- 2017-06-05 11:50:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុបិនអាក្រក់របស់អ្នកប្រើ iPhone 5/5c នឹងក្លាយជាការពិតយប់នេះហើយ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ WWDC របស់ Apple នឹងប្រព្រឹត្តទៅនៅម៉ោង ១២ ពាក់កណ្ដាលអាធ្រាត្រនេះ ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ ដោយក្នុងនោះគេរំពឹងថានឹងមានការបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 11។ iOS ជំនាន់ថ្មីអាចជាដំណឹងល្អសម្រាប់អ្នកប្រើ iPhone ភាគច្រើន ប៉ុន្តែវាជាដំណឹងទឹកភ្នែកសម្រាប់អ្នកប្រើ iPhone 5/5c។
បានជាថានេះជាដំណឹងទឹកភ្នែកព្រោះ iOS 11 នឹងអាចដំឡើងបានតែនៅលើ iPhone ពពួក 64-bit មានចាប់ពី iPhone 5s ឡើងទៅ ដោយនៅលើ iPhone 5/5c ដែលជាពពួក 32-bit មិនអាចដំឡើង iOS ជំនាន់ថ្មីនេះបានឡើយ។ លើសពីនេះ iOS 11 នេះនឹងអាចដំឡើងបានតែកម្មវិធីពី App Store ដែលជាប្រភេទ 64-bit ប៉ុណ្ណោះ ដូចនេះ Developer ទាំងឡាយអាចនឹងលែងអើពើលើការផលិតកម្មវិធីថ្មីៗប្រភេទ 32-bit។
ចំណុចនេះធ្វើឲ្យអ្នកប្រើ iPhone 5/5c គ្មានវាសនាបានប្រើកម្មវិធីថ្មីលើ App Store ទៀតឡើយ ព្រោះ Developer នឹងផ្ដោតតែលើការផលិតកម្មវិធី 64-bit ដែលមិនអាចដំឡើងលើ iPhone 5/5c បាន។ ហេតុនេះហើយអ្នកដែលចង់បន្តប្រើ iPhone 5/5c នឹងប្រើបានតែកម្មវិធីចាស់ៗតែប៉ុណ្ណោះ បើចង់ដំឡើងកម្មវិធីថ្មីៗប្រើនឹងគេលុះត្រាតែអាប់ដេតទូរសព្ទទៅកាន់ iPhone 5s,6,SE,6s ឬ iPhone 7៕
ចុចអាន៖
ចេញ Teaser រាង OnePlus 5 ប្រើកាមេរ៉ាភ្លោះផ្ដេកដូច iPhone 7 Plus
សំបុត្រចូលរួម WWDC ថ្លៃស្មើ iPhone 7 ពីរគ្រឿង ចង់ទិញទាល់ពឹងលើសំណាងទៀត