មកស្គាល់ ​មេឃុំ កំឡោះ​ក្រមុំ​វ័យ​ក្មេង​បំផុត​នៅ​កម្ពុជា​ កំពុង​ល្បី​ខ្លាំង​

  • 2017-06-06 01:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្រោម​ការ​រៀបចំ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ការ​ពិនិត្យ​តាមដាន​ពី​អង្គការ​ជាតិ​និង​អន្តរជាតិ ​ក្នុង​ឆ្នាំ​ ២០១៧​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​រលូន​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​នេះ​ឃើញ​មាន​វត្តមាន​យុវជន​ពីរ​រូប​វ័យ​ក្មេង​បំផុត​ បាន​ជាប់​ជា​ចៅ​សង្កាត់​មក​ពី​​២​ខេត្ត​ផ្សេង​គ្នា និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ប្រជាពលរដ្ឋ​។

១. យុវជន ជិន សុខង៉េង

យុវជន​អាយុ ២៦​ឆ្នាំ ជិន សុខង៉េង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ CNRP នឹង​ក្លាយ​ជា​ចៅ​សង្កាត់​វ័យ​ក្មេង​បំផុត​នា​ពេល​ខាង​មុខ​នេះ។ លោក ជិន​ សុខង៉េង មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​វេជ្ជសាស្ត្រ​ផ្នែក​រោគ​កុមារ ​កាល​ពី​ចុង​ឆ្នាំ​២០១៣ ហើយ​លោក​បាន​បើក​បន្ទប់​ពិគ្រោះ​ជំងឺ​មួយ​នៅ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​មួយ​ឆ្នាំ។

នៅ​ចុងឆ្នាំ២០១៤ លោក​បាន​សម្រេចចិត្ត​ឈប់​ពី​ជំនាញ​ពិគ្រោះ​ព្យាបាល​នេះ រួច​បញ្ចេញ​កម្លាំង​កាយ​ចិត្ត​ចូល​រួម​ប្រឡូក​ក្នុង​នយោបាយ​។ លោក​នឹង​ក្លាយ​ជា​មេឃុំ​វ័យ​ក្មេង​បំផុត បន្ទាប់​ពី​លទ្ធផល​បឋម​បានបង្ហាញ​ថា​គណបក្ស​ដែល​លោក​កំពុង​ឈរ​ឈ្មោះ​មាន​សំឡេង​ឆ្នោត​នាំ​មុខ​នៅ​សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប។

២. កញ្ញា ស៊ិន រ៉ូហ្សិត

កញ្ញា ស៊ិន រ៉ូហ្សិត ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់ អូរចារ ក្នុង​ខេត្ត​បាត់ដំបង ក្នុង​ឆ្នាំ​ ២០១៧​នេះ​។ ​កញ្ញា​ដ៏​ស្រស់​សោភា​ម្នាក់​នេះ​នឹង​ក្លាយ​ជា​មេឃុំ​វ័យ​ក្មេង​បំផុត​ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​តែង​កោត​សរសើរ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​នាង ទោះ​បី​ជា​នារី​ក្ដី​ក៏​នាង​មិន​ដែល​បោះបង់​ការ​តស៊ូ​ដែរ រហូត​អាច​ទទួល​បាន​ជោគជ័យ​៕​

អត្ថបទ៖ វឌ្ឍនៈ