មិនធម្មតា! តូចប៉ុណ្ណឹងសោះ តែកូនស្រីរបស់ ប៉រ​ ខ្លាំង​ខាង​មុខវិជ្ជាមួយនេះណាស់

  • 2017-06-06 07:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​ត្បិត​អស់​ពី​ស្វាមី​ជា​ទី​ស្រលាញ់​​លោក​ Por Tridsadee ក៏​ដោយ​ ក៏​នាង​ Bow Vanda អាច​ថែ​រក្សា​កូនស្រី​ជាទី​ស្រលាញ់​តែ​មួយ​ឈ្មោះ​ Mali បាន​យ៉ាង​ល្អ។

ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ កាល​ពី​ថ្ងៃ​ទី​ ០៤​ ខែ​មិថុនា​ កន្លង​ទៅ​ ភរិយា​អតីត​តារា​សម្ដែង​ Por បាន​និយាយ​ថា​ កូន​ស្រី​របស់​នាង​បាន​បញ្ចប់​ថ្នាក់​សិក្សាកម្រិតដំបូងហើយ​ ហើយបើនិយាយពីបរិយាកាស​នៅ​សាលា​ពិតជា​រីករាយណាស់។ Mali រៀន​ពី​អ្វី​ៗ​ជុំវិញ​ខ្លួន​រៀងរាល់​ថ្ងៃ​ ទាំង​ភាសា​ ព្រមទាំង​គំនិត​ច្នៃប្រឌិត​ផ្សេងៗ​ ដើម្បី​ជា​ទុនទុក​ទៅ​ថ្ងៃអនាគតខាងមុខ។

ជាមួយ​គ្នា​នោះ អ្វី​ដែល​ Bow ចង់​ឲ្យ​កូន​ស្រី​រៀន​ផ្ដោត​ខ្លាំងជាងគេ​ គឺ​ ភាសា​ ព្រោះ​ថា​ វា​ជា​រឿង​ល្អ​សម្រាប់​ក្មេង​ដែល​ចាប់​ផ្ដើម​រៀន​ភាសា​ចាប់​ពី​វ័យ​នេះ​ទៅ ហើយអ្វី​ដែលគួរ​ឲ្យសរសើរ Mali ក៏មាន​ភាពវ័យឆ្លាត​ខាង​ភាសាដែរ។

ក្មេង​ស្រី Mali គឺជា​ក្មេង​ឆ្លាត​ និង​ក្លាហានម្នាក់ មួយ​រយៈ​ចុងក្រោយ​ នាង​ត្រូវ​បាន​ម្ចាស់​ពាណិជ្ជកម្ម​ជា​ច្រើន​ ហៅ​ថត​ស្ប៉ត​ហូរហែ​។ តាម​រយៈ​វីដេអូ​ពាណិជ្ជកម្មទាំងនោះ នាង​តែង​បង្ហាញ​សមត្ថភាព​ ពោរពេញដោយ​ភាព​ប៉ិនប្រសប់ និង​គួរឲ្យស្រលាញ់​​មិន​ខុស​ពិ​ឪពុករបស់នាង​ឡើយ៕

*ចុចអាន៖

-ម៉្យាង​ដែរ​​តើ! ហេតុ​ផល​ Nine Naphat មិន​ឆ្លើយ​សំណួរ​អ្នក​កាសែត

-អីយ៉ា! តារាកំប្លែងថៃ Tik មិនសូវសង្ហាមែន តែប្រពន្ធកូនវិញ គឺ​ផ្សេង​ណា!

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម