Griezmann ពង្រីក​កុងត្រា​ថ្មី​ជាមួយ Atletico ចុះ​រឿង​ទៅ​ Man Utd?

  • 2017-06-13 03:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann បាន​បន្ថែម​​កិច្ចសន្យា​ថ្មី​ជាមួយ​​ Atletico Madrid មួយ​ឆ្នាំ​ទៀត ពោល​គេ​ត្រូវ​នៅ​​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០២២ ហើយ​វា​ក៏​បញ្ចប់​មន្ទិល​រឿង​ផ្ទេរ​ទៅ​បិសាច​ក្រហម Manchester United នៅ​រដូវ​ក្ដៅ​នេះ​ដែរ។

Griezmann ធ្លាប់​បាន​ចុះ​កុងត្រា​ថ្មី​ម្ដង​ហើយ​កាល​ពី​​ឆ្នាំ​មុន​ជាមួយ Atletico ប៉ុន្តែ​ការ​ពង្រីក​កុងត្រា​លើក​នេះ​គ្រាប់​តែ​ចង់​​លើក​ទឹក​ចិត្ត​បន្ថែម​ប្រាក់​​ចំណូល​​ឆ្នាំ​​ប៉ុណ្ណោះ។ តាម​ Dailymail កីឡាករ​បារាំង​រូប​នេះ​នឹង​ទទួល​បាន​១២,៣​លាន​ផោន​ក្នុង​មួយ​ឆ្នាំ មាន​ន័យ​ថា គេ​នឹង​បាន​២៣៥ ០០០​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។

ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​​ត្រូវ​បាន​ទាក់ទង​យ៉ាង​ខ្លាំងក្លា​ពី​ក្លឹប​អង់គ្លេស Man Utd ប៉ុន្តែ​ចុងក្រោយ​គេ​សម្រេច​ចិត្ត​មិន​ទៅ​វិញ ដោយ​សារ Atletico ជាប់​បម្រើ​មិន​ឲ្យ​ដោះដូរ​កីឡាករ​​ក្នុង​រដូវ​ក្ដៅ​នេះ។ យ៉ាងណាមិញ Manchester នៅ​តែ​អាច​​ទិញ​ Griezmann បាន​ដដែល​ប៉ុន្តែ​មិនមែន​ឆ្នាំ​នេះ​ទេ គឺ​ឆ្នាំ​ក្រោយ ដោយ​ទិញ​ផ្ដាច់​កុងត្រា​៨៨​លាន​ផោន៕

ចុចអាន៖

ប្រភព៖ Sport English   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម