ទំនាក់ទំនងវាង ដូណាល់ ត្រាំ និងគីម ជុងអ៊ុន កាន់តែ​ខ្សោយ​ទៅៗ ព្រោះ​តែចិន..

  • 2017-06-21 03:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ពិសេស​ណាមួយ​ដល់​ចិន​នោះ​ទេ

លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ ចាន់អូចា បាន​អំពាវនាវ​ឲ្យ​សាធារណជន​គាំទ្រ​លើ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ថៃ-​ចិន ពី​ក្រុង​បាងកក​ទៅ​ខេត្ត​នគររាជសីមា ដោយ​លោក​បាន​អះអាង​ថា គម្រោង​ពន្លឿន​សាងសង់​ផ្លូវ​រថភ្លើង​នេះ គឺ​ស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​ខ្ពស់​បំផុត​របស់​ថៃ មិនមែន​ប្រទេស​ចិន​នោះ​ទេ។

រូប​ថត​​ផ្ដល់​​សិទ្ធិ​ដោយ​ Reuters

**២. ស្ថានីយ​រថភ្លើង​ក្រុង​ប្រ៊ូសសែល របស់​បែលហ្សិក រង​ការ​បំផ្ទុះ​គ្រាប់បែក​សា​ជា​ថ្មី**

ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ បាន​កើត​ឡើង​នៅ​ស្ថានីយ​រថភ្លើង កណ្ដាល​ក្រុង​ប្រ៊ូសសែល របស់​បែលហ្សិក កាលពី​ថ្ងៃ​ទី២០ មិថុនា ២០១៧។ ក្នុង​នោះ ជន​សង្ស័យ​បំផ្ទុះ​គ្រាប់បែក​ម្នាក់ ត្រូវ​បាន​ក្រុម​ទាហាន​បែលហ្សិក​បាញ់​សម្លាប់​​ក្រោយ​ការ​បំផ្ទុះ​នោះ។ សាក្សី​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បំផ្ទុះ​គ្រាប់បែក​រូប​នេះ​បាន​ស្រែក​ថា "ព្រះ​គឺ​អស្ចារ្យ​បំផុត" មុន​រូប​គេ​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ​រថភ្លើង

៣. អ្នក​ស្លាប់​កើន​ដល់ ៦៤នាក់​ហើយ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រទុយហ្គាល់

ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ព័រទុយហ្គាល់ ដែល​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​ ១៧​មិថុនា បាន​ឆក់​យក​ជីវិត​មនុស្ស ៦៤នាក់​ហើយ។ ជនរងគ្រោះ​ជាច្រើន បាន​ស្លាប់​ក្នុង​រថយន្ត​របស់​ពួកគេ ក្នុង​ពេល​ព្យាយាម​រត់​គេច​ចេញពី​ភ្លើង​ឆេះ​ព្រៃ​នោះ។ ចំណែក​មនុស្ស​ជាង ១៣០​នាក់​ទៀត បាន​រង​របួស​ផង​ដែរ។

៤. ដូណាល់ ត្រាំ៖ ចិនជួយហើយ តែកូរ៉េខាងជើង....

កាល​ពី​ថ្ងៃ​ម្សិលមិញ ​អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ជំនួប​រវាង​ដូណាល់​​ត្រាំ និង​​មេ​ដឹក​នាំ​កូរ៉េខាងជើង ទំនង​ជា​កាន់​តែ​ខ្សោយ​​ទៅ​ៗ​ហើយ ​ពីព្រោះ​ចិន​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​​ជាមួយ​កូរ៉េ​ខាង​ជើង​នោះ មិន​​អាច​អូសទាញ​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​បាន​ឡើយ។ ព័ត៌មាន​លម្អិត​​សូម​ស្ដាប់​ការ​អធិប្បាយ​ខាង​ក្រោម៖

រូបថត​ផ្ដល់សិទ្ធិ​ដោយ Reuters

ចុចអាន៖

អត្ថបទ៖ ឡេង ភារុណ

អត្ថបទថ្មី