ប្រកួត​​យប់​មិញ កីឡាករ​ព័រទុយហ្គាល់​ម្នាក់​ទំនង​ជា​បាក់​ជើង

  • 2017-06-22 03:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raphael Guerreiro ខ្សែ​ការពារ​ឆ្វេង​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​មិន​អាច​ចូល​លេង​ក្នុង​ពាន Confederation Cup បាន​ទៀត​ទេ បន្ទាប់​ពី​របួស​សង្ស័យ​ថា ប្រហែល​ជា​បាក់​ជើង។

Guerreiro បាន​របួស​ជើង ពេល​ជួយ​ព័រទុយហ្គាល់​យក​ឈ្នះ​រុស្សី ១-០ យប់​មិញ។ សមាជិក​របស់ Borussia Dortmund រូប​នេះ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​៦៦ អំឡុង​ពេល​ក្រុម​​របស់​ខ្លួន​កំពុង​នាំ​មុខ ក្នុង​ទីក្រុង​មូស្គូ។

រឿងរ៉ាវ​ដ៏​អាក្រក់​នេះ លោក Fernando Santos ដែល​ជា​គ្រូ​របស់​ព័រទុយហ្គាល់​​កំពុង​ព្រួយបារម្ភ​​អំពី​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ​​ខ្លាំង ដោយ​បាន​និយាយ​ថា៖ "ពួក​យើង​គិត​ថា​គេ​ប្រហែល​ជា​បាក់​ឆ្អឹង​ជើង។ វា​ជា​រឿង​មិន​គួរ​កើត​សម្រាប់​ក្នុង​ព័រទុយហ្គាល់​។ គេ​គឺ​ជា​កីឡាករ​ល្អ​ម្នាក់។ ពួក​យើង​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ចាំ​មើល​លទ្ធផល​ចុងក្រោយ​ចេញ​មក​សិន ថា​បាក់​ជើង​ឬ​យ៉ាង​ណា"។

Raphael Guerreiro គឺ​ជា​ផ្នែក​មួយ​នៃ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែល​ជួយ​ក្រុម​លើក​ពាន​ Euro 2016 និង​បាន​ចូលរួម​ជាមួយ Borussia Dortmund ក្នុង​តម្លៃ​ខ្លួន​១២​លាន​អឺរ៉ូ ពី​ក្រុម Lorient កាល​ពី​រដូវ​កាល​មុន៕

ចុចអាន៖​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ