Chanathip បង្ហាញការតាំងចិត្តខ្ពស់ ក្រោយទៅដល់លីគទី១របស់ជប៉ុន
- 2017-06-22 05:00:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chanathip បង្ហាញការតាំងចិត្តខ្ពស់ ក្រោយទៅដល់លីគទី១របស់ជប៉ុន
ចន្លោះមិនឃើញ
ជម្រើសជាតិថៃ Channathip Songkrasin បានទៅដល់ក្លឹបលេងក្នុងលំដាប់ទី១របស់ជប៉ុន Consadole Sapporo ហើយ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១៨ខែ ពី Mauangthong United។
កីឡាករវ័យ២៣ឆ្នាំនឹងក្លាយជាកីឡាករថៃទីមួយ ដែលបង្ហាញខ្លួនក្នុងលីគកំពូលរបស់ជប៉ុន J.League។ "ខ្ញុំបានត្រៀមរួចរាល់សម្រាប់ការប្រកួតប្រជែងថ្មី។ ខ្ញុំនឹងបំពេញក្ដីស្រម៉ៃរបស់ខ្ញុំ។ ខ្ញុំមិនមែនមកទីនេះដើម្បីវិស្សមកាលទេ។ ខ្ញុំចង់ពង្រឹងខ្លួនឯងនៅ Consadole Sapporo”។ សម្ដី Chanathip។
កីឡាករកម្ពស់ទាបរូបនេះជឿជាក់ថា ការមកដល់របស់ខ្លួននឹងជួយស្រោចស្រង់ក្លឹបឲ្យមានចំណាត់ថ្នាក់ល្អ ដោយបច្ចុប្បន្ន Consadole កំពុងស្ថិតនៅលេង១៥ ក្នុងចំណោម១៨ក្លឹបក្នុងតារាង J.League។ "ខ្ញុំចង់ជួយពួកគេឲ្យឡើងវិញ។ ខ្ញុំចង់ធ្វើអ្វីឲ្យប្លែកសម្រាប់ក្រុម និងជួយពង្រឹងពួកគេ"។ Channathip បន្ថែម៕
ចុចអាន៖