ក្លឹប​​អ្នក​មាន​ចិន Shanghai Shenhua ចាប់​​អារម្មណ៍ Nasri និង​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ខ្ពស់

  • 2017-06-22 07:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samir Nasri របស់​ក្លឹប Man City អាច​ជា​កីឡាករ​នៅ​អឺរ៉ុប​ចុងក្រោយ​​ផ្ទេរ​​​មក​​ចិន បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​មួយ​ថា​ក្លឹប​សម្បូរ​​លុយ​ Shanghai Shenhua កំពុង​ត្រៀម​ខ្លួន​​ក្នុង​ការ​ទិញ។

កីឡាករ​បារាំង​ដែល​ចង់​ចាកចេញ​ពី​កីឡដ្ឋាន Etihad Stadium ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ស្ថិត​ក្រោម​ជម្រើស​របស់​លោក Pep Guardiola ត្រូវ​បាន​ក្លឹប​ចិន​ខាង​​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​២៧៥ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​។​

Nasri បាន​ចំណាយ​ពេល​មួយ​រដូវ​កាល​ខ្ចី​ជើង​លេង​នៅ Sevilla បង្ហាញ​ខ្លួន​បាន​២៣​ប្រកួត ប៉ុន្តែ​ក្លឹប​ក្នុង​ប្រទេស​អេស្ប៉ាញ​មួយ​នេះ​​បាន​និយាយ​ថា ពួក​គេ​​មិន​មាន​លទ្ធភាព​ទិញ Nasri ទេ លុះ​ត្រា​តែ Man Cite បន្ធូរ​តម្លៃ។ កីឡាករ​បារាំង​រូប​នេះ​នឹង​វិលទៅ​ទីក្រុង Manchester វិញ ដើម្បី​ហ្វឹកហាត់​​ត្រៀម​រដូវ​កាល​ថ្មី។

អតីត​កីឡាករ​កាំភ្លើង​ធំ​ Arsenal រូប​នេះ​នៅ​សល់​កុងត្រា​ដល់​ឆ្នាំ​២០១៩ ជាមួយ​មេឃខៀវ ហើយ​តម្លៃ​របស់​​គេ​ពេល​នេះ​គឺ​១២​លាន​ផោន។ សម្រាប់​លុយ​មិនមែន​ជា​បង្ហាញ​​សម្រាប់​លោក Gus Poyet អ្នក​ចាត់ការ​របស់ Shanghai Shenhua ឡើងយ ណា​មួយ​លោក​ក៏​ជា​អ្នក​គាំទ្រ​របស់ Nasri ដែរ។ ចាំ​មើល​ទាំង​អស់​គ្នា​ ចុង​ក្រោយ​ Nasri អាច​ទៅ​ Shanghai ដែល​មាន​ Tevez ឬ​យ៉ាង​ណា?

ចុចអាន៖

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ