Confederations Cup៖ ឈីលី​និង​អាល្លឺម៉ង់ ​ត្រូវ​ការ​តែ​​១​ពិន្ទុ​ទៀត​ទេ​ដើម្បី​ឡើង ក្រោយ​ស្មើ​គ្នា​យប់​មិញ

  • 2017-06-23 02:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពូល​ B ពាន Confederations Cup ជម្រើស​ជាតិ ឈីលី​​បាន​ប្រកួត​ស្មើ​ជាមួយ​អាល្លឺម៉ង់​ ដោយ​លទ្ធផល​ ១-១ ធ្វើ​ឲ្យ​ពួក​គេ​មាន​៤​ពិន្ទុ​ដូច​គ្នា​ឡើង​ឈរ​លើ​កំពូល​តារាង។

Sanchez ​ជា​អ្នក​បើក​ឆាក​រក​គ្រាប់​បាល់​បាន​មុន​ឲ្យ​​ឈីលី​​នៅ​នាទី​​ទី​៦ ហើយ​មួយ​គ្រាប់​នេះ​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​សម្រាប់​ជម្រើស​ជាតិ​ឈីលី​ផង​ដែរ។ យ៉ាងណាមិញ ជិត​ចប់​វគ្គ​ទី​១​ទៅ​ហើយ​ Lars Stindl កីឡាករ​របស់​​អាល្លឺម៉ង់​បាន​​តាម​ស្មើ​វិញ​នៅ​នាទី៤១។ ក្រុម​ទាំង​​ពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត។

ចំណែក​មួយ​គូ​​ទៀត​ក្នុង​ពូល​តែ​ B ដដែល​ ក្រុម​ចាញ់​ដូច​គ្នា​ក្នុង​ការ​ប្រកួត​ទី​១ កាមេរ៉ូន​​និង​​អូស្ត្រាលី​​បាន​ត្រឹម​ស្មើ​ដូច​គ្នា​កាល​ពី​យប់​មិញ ១-១។ តាម​លទ្ធផល ឈីលី​និង​អាល្លឺម៉ង់​កំពុង​​​នៅ​កំពូល​តារាង ពួក​គេ​ត្រូវ​ការ​តែ​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ ដើម្បី​ទៅ​វគ្គ​បន្ត៕ ​​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម