ស្ងាត់ៗ ប្រធានាធិបតីហ្វីលីពីន Duterte បង្កើតកំណត់ត្រា ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ

  • 2017-06-26 07:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ធ្លាប់​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​បរទេស ចំនួន ២១ លើក ចាប់​តាំង​ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​មក។

ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte

បើ​យោង​តាម​របាយការណ៍​របស់ Inquirer បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​វ័យ ៧២ ឆ្នាំ​រូប​នេះ បាន​ធ្វើ​ដំណើរ​ប្រមាណ​ជា ៧៧ ៥៤២ ម៉ាយ (១២៤ ៧៩១ គីឡូម៉ែត្រ) ទៅ​កាន់​បណ្ដា​ប្រទេស ចំនួន ១៧ ធ្វើ​ឲ្យ​លោក Duterte ក្លាយ​ជា​ប្រធានាធិបតី ដែល​ធ្វើ​ដំណើរ​ច្រើន​បំផុត នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​កាន់​តំណែង​របស់​លោក។

គួរ​បញ្ជាក់​ថា លោក Rodrigo Duterte គឺ​ជា​ប្រធានាធិបតី​ហ្វីលីពីន ទី១៦ ដែល​បាន​ស្បថ​ចូល​កាន់​តំណែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦ កន្លង​ទៅ។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា អតីត​ប្រធានាធិបតី​ហ្វីលីពីន ទី៩ លោក Diosdado Macapagal និង ទី១១ លោកស្រី Cory Aquino ធ្លាប់​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​បរទេស ចំនួន ៤ ដង​ដូច​គ្នា នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​កាន់​តំណែង។ ចំណែក​ឯ​អតីត​ប្រធានាធិបតី​ហ្វីលីពីន ទី១២ លោក Fidel Ramos , ទី១៣ លោក Joseph Estrada និង ទី១៥ លោក Benigno Aquino III ធ្លាប់​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​បរទេស ចំនួន ៨ ដង​ម្នាក់ ខណៈ ទី១៤ លោកស្រី Gloria Macapagal-Arroyo ធ្លាប់​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​បរទេស ចំនួន ១១ ដង៕

ប្រភព៖ Inquirer   ប្រែ​សម្រួល៖ សេង ឡុង