Samsung​ ​ថែម​បច្ចេកវិទ្យា​ថ្មី​ ​ទាញ​ម្ចាស់​ ​iPhone​ ​ងាក​មក​ប្រើ​ ​Galaxy

  • 2017-06-27 02:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ ​និង​បង្កើន​អតិថិជន​ ​Samsung​ ​បាន​ធ្វើ​ការ​បន្ថែម​ ​និង​រចនា​ថ្មី​ទៅ​លើ​វេបសាយ​ ​Smart Switch​ ​នូវ​បច្ចេកវិទ្យា​មួយ​ចំនួន​ ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ចម្លង​ទិន្នន័យ​ទាំង​អស់​ពី​ ​iPhone​ ​ទៅ​កាន់​ស្មាតហ្វូន​ ​Galaxy​ ​យ៉ាង​រហ័ស។

ការ​អាប់ដេត​ថ្មី​នេះ​ ​គឺ​មិន​ត្រូវ​តែ​ចម្លង​ទិន្នន័យ​ពី​ ​iPhone​ ​តែ​អាច​ចម្លង​ពី​ស្មាតហ្វូន​ទាំង​អស់​ទោះ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android, Windows Phone, Blackberry​ ​ទៅ​កាន់​ស្មាតហ្វូន​ ​Galaxy​ ​កាន់​តែ​ងាយ​ស្រួល​ជាង​ពេល​មុន។

សម្រាប់​ការ​ចម្លង​ទិន្នន័យ​ពី​ស្មាតហ្វូន​នានា​ទៅ​ ​Galaxy​ ​គឺ​គ្រាន់​តែ​អនុវត្ត​តាម​ការ​ណែនាំ​ ​៣​ ​ចំណុច​ដែល​នឹង​មាន​បង្ហាញ​លើ​វេបសាយ​ ​Smart Switch​ ​គឺ​ជា​ការ​ស្រេច៕

ចុចអានបន្ត ៖

ប្រភព៖ PhoneArena | Samsung   ប្រែ​សម្រួល៖ រដ្ឋ