កាបូបពិសេសមួយនេះ កងអង្គរក្សនាយករដ្ឋមន្ត្រីឥណ្ឌាមិនដែលភ្លេចយកតាមខ្លួន
- 2017-06-28 04:49:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាបូបពិសេសមួយនេះ កងអង្គរក្សនាយករដ្ឋមន្ត្រីឥណ្ឌាមិនដែលភ្លេចយកតាមខ្លួន
ចន្លោះមិនឃើញ
ក្បួនការពារប្រធានាធិបតីនៃបណ្ដាប្រទេសមួយចំនួន ពិតជាមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបំពាក់ដោយឧបករណ៍ទំនើបៗដើម្បីធានាសុវត្ថិភាពថ្នាក់ដឹកនាំកំពូល ១០០%។ ចំណែកកងអង្គរក្សរបស់នាយករដ្ឋមន្ត្រីឥណ្ឌា តែងយកកាបូបពណ៌ខ្មៅមួយជាប់ខ្លួនជានិច្ច ព្រោះវាអាចការពារពេលមានអាសន្ន។
កាបូបដែលកងអង្គរក្សនាយករដ្ឋមន្ត្រីឥណ្ឌាកាន់នោះ គឺជារបាំងការពារគ្រាប់កម្រិតទី៣ សម្រាប់ប្រើក្នុងពេលមានការវាយប្រហារណាមួយ។ ពេលលោកនាយករដ្ឋមន្ត្រី Narendra Modi ចេញទៅណាម្ដងម្ដង អង្គរក្សផ្ទាល់របស់លោកតែងកាន់កាបូបនេះយ៉ាងប្រុងប្រយ័ត្ននៅកៀកបំផុត ដើម្បីត្រៀមទប់ទល់ការប៉ុនប៉ងនានា។
កាបូបការពារកម្រិត៣ នេះ អាចប្រឆាំងគ្រាប់កាំភ្លើងខ្លីគ្រប់ប្រភេទ និងកាំភ្លើងវែងមួយចំនួន ប៉ុន្តែមិនអាចទប់ជាប់គ្រាប់កាំភ្លើងបាញ់ស៊ីបពីចម្ងាយឡើយ។ ពេលមានការគំរាមកំហែងណាមួយ អង្គរក្សនាយករដ្ឋមន្ត្រីគ្រាន់តែចុចប៊ូតុងភ្លាម កាបូបនោះនឹងធ្លាក់មកជាច្រើនថ្នាក់ ក្លាយជារបាំងការពារគ្រាប់ជុំវិញខ្លួននាយករដ្ឋមន្ត្រី។
ចំណែកក្រុមមួយទៀត ដែលគេដាក់ឈ្មោះថា CAT (Counter Assault Team) នឹងឆ្លើយតបការវាយប្រហារនោះភ្លាមៗ ដោយប្រើប្រាស់អាវុធទំនើបនានា ដូចជា Fn-2000, P-90, Glock-17, Glock-19 និង Fn-Five Seven។ សមាជិកនៃក្រុម CAT សុទ្ធតែទទួលការហ្វឹកហ្វឺនយ៉ាងពិសេស មុនចេញប្រតិបត្តិការ។
យ៉ាងណាក្ដី ប្រភពមួយចំនួនបានបញ្ជាក់ថា កាបូបនោះមានបង្កប់ប៊ូតុងបញ្ជាគ្រាប់នុយក្លេអ៊ែរ ដែលនាយករដ្ឋមន្ត្រីឥណ្ឌាអាចសម្រេចចិត្តភ្លាមៗនៅពេលមានហេតុការណ៍បន្ទាន់ណាមួយ ប៉ុន្តែប្រភពនោះត្រូវបានគេច្រានចោល៕
ទស្សនាវីដេអូខាងក្រោម៖
ចុចអានអត្ថបទ៖