សញ្ញា​ខ្លះ​ៗ​​បង្ហាញ​ថា អ្នក​ជា​មនុស្ស​កំពុង​បាក់ទឹកចិត្ត​

  • 2017-06-28 06:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គល​គ្រប់​រូប​តែង​តែ​មាន​អារម្មណ៍​ស្រងូត​ស្រងាត់​ ឬ​ធ្លាក់​ទឹក​ចិត្ត​ ​ក៏​ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ ​ក្នុង​រយៈ​ពេល​ខ្លី​នេះ​គឺ​ជា​អារម្មណ៍​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​បញ្ហា​ក្នុង​ដំណើរ​ជីវិត​ប្រចាំថ្ងៃ​។​ ផ្ទុយ​ទៅ​វិ​​ញ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​ក្នុង​ផ្នែក​វេជ្ជ​សាស្ត្រ ​និង​ចិត្ត​សាស្ត្រ​។ ​

ខាងលើ​នេះ គឺជាការ​លើ​ក​ឡើង​របស់​លោក​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​​ យឹម សុបុត្រា​ អ្នក​​ឯក​ទេស​វិកល​វិទ្យា​ និង​ជា​​ប្រធាន​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ត ​និង​ការ​បំពាន​គ្រឿង​ញៀន​នៃ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូវៀត ដែល​បាន​ថ្លែង​ក្នុង​វេទិកា​ស្តីពី "ការ​ដោះ​ស្រាយ​វិបត្តិ​ផ្លូវ​ចិ​ត្ត​តាម​បែប​វេជ្ជ​សាស្ត្រ​និ​ង​ព្រះពុទ្ធ​សានា​" កាល​ពី​ចុង​សប្តាហ៍​មុននេះ​​នៅ​​មជ្ឈ​មណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា-​​​ជប៉ុន​​។​

វេជ្ជបណ្ឌិត យឹម សុបុត្រា

លោក​វេជ្ជបណ្ឌិត​បាន​​បន្ថែម​​ថា ជំងឺ​បាក់ទឹកចិត្ត​​វា​​មាន​រយះ​ពេល​យូរ​​​​​​​​ ​ប៉ះ​ពាល់​ដល់​​អារម្មណ៍ ​ការ​គិត​អាកប្បកិរិយា​​សរីរាង្គ​កាយ ​ដំណេក​ តួនា​ទី​មុខ​ងារ​ប្រចាំ​ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​និង​មុខ​ងារ​​ក្នុង​សង្គម​ ខណៈ​ស្រ្តី​​ ​ប្រឈម​នឹង​ជំងឺ​បាក់ទឹកចិត្ត​ ២ដង ច្រើន​ជាង​បុរស។ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា មាន​សញ្ញា​​ខ្លះ​បង្ហាញ​ថា អ្នកជា​មនុស្ស​បាក់​ទឹក​ចិត្ត រួម​មាន​៖

អាការៈ​រាងកាយ

  • អស់​កម្លាំង​ល្ហិត​ល្ហៃ​
  • វិបត្តិ​ដំណេក​ ​ញុំា​មិន​បាន​ ​ស្រក​ទម្ងន់​
  • ឈឺ​ក្បាល​ ​ចុក​ចាប់​សាច់​ដុំ​ស្ទើរ​ពេញ​ខ្លួន​ប្រាណ​ ​- ឈឺ​ចុក​ផ្សា​ចុង​ដង្ហើម​ ​ឈឺ​ក្រពះ​ ​ទល់​លា​មក​
  • រដូវ​មិន​ទៀង​

អាការៈ ផ្លូវ​ចិត្ត​

  • មាន​​អារម្មណ៍​​ស្រងូត​​ស្រងាត់​​ ឬ​​ធ្លាក់​​ទឹក​​ចិត្ត​​ស្ទើរ​​តែ​​រាល់​​ថ្ងៃ​​ ​- បាត់​​ចំណាប់​​អារម្មណ៍​​ ​​និង​​ការ​​សប្បាយ​​ស្ទើរ​​គ្រប់​​សកម្មភាព​​ ​- លែង​​មាន​​ទំនុក​​ចិត្ត​​ ពិបាក​​ក្នុង​​ការ​​សម្រេច​​ចិត្ត​​
  • ស្តី​​បន្ទោស​​ខ្លួន​​ឯង​​​ ​មិ​ន​​ចង់​​រស់ ​​ឬ​​ធ្លាប់​​ធ្វើ​​អត្តឃាត​​ ​ឬ​​មនុស្សឃាត​​​ក៏​​សឹង​​មា​ន​​។​

អា​កប្ប​​កិរិយា​​

  • ពួន​​សម្ងំ​​នៅ​​ក្នុង​​ផ្ទះ​​
  • គ្មាន​​ចំណង់​​ចង់​​ចេញ​​ក្រៅ​​ ឬ​​ច​ង់​​ធ្វើ​​ការ​​
  • ដក​​ខ្លួន​​ចេញ​​ពី​​គ្រួសារ​​​ ​មិត្ត​​ភ័ក្រ​​ ​និង​​​សង្គម​​
  • ពិសា​​បារី​​
  • ឈាន​​ទៅ​​រក​​ការ​​ប្រើ​​ប្រាស់​​គ្រឿង​​ស្រវឹង​ ​និង​គ្រឿង​​ញៀ​ន​​
  • ប្រើ​​ប្រាស់​​ថ្នាំ​ង​​ងុយ​​គេង​​ ដោយ​​គ្មាន​​វេជ្ជ​​បញ្ជា​​ ​និ​ង​​ដោយ​​បំពាន​​។​

មូល​​ហេតុ​​

  • បញ្ហា​​គ្រួសារ​រ​-សង្គម​​
  • កា​បាត់​​បង់​អ្ន​ក​​ជា​ទី​​ស្រឡាញ់​​-ខក​​ចិត្ត​-​​សោក​​ស្តាយ​​
  • ការ​​បម្រែបម្រួល​​សារ​​ធាតុ​​គីមី​​ខា​ង​​ក្នុង​​
  • ឱសថ​​ព្យាបាល​​មួយ​​ចំនួន​​
  • កា​រ​ប្រើ​​ប្រាស់​​គ្រឿង​​ស្រវឹង​​ និង​​គ្រឿង​​ញៀ​ន​​
  • ជំងឺ​ផ្លូវ​កាយ​

ការ​​ព្យាបាល ​​​

  • ឱសថ​​ប្រឆាំង​​នឹង​​ជំងឺ​​ធា្លក់​​ទឹក​​ចិត្ត​
  • ការ​​ផ្តល់​​ប្រឹក្សា​​
  • ការ​​គាំ​ទ្រ​​ផ្លូវ​​ចិ​ត្ត​​
  • ការ​សំរាក​កាយ ​និង​​ចិត្ត​
  • លំហាត់​​ប្រាណ​​
  • ការ​កែរ​​ប្រែ​​បែប​​បទ​​រស់​​នៅ​​

លោក​​​វេជ្ជ​បណ្ឌិត​​​បា​ន​​ឱ្យ​​​ដឹង​​​ថា​ ​​បើ​​ប្រៀប​​ធៀប​​នឹង​​​​៥​មុន​ នឹង​​​​បច្ចុប្បន្ន​​ចំនួន​​អ្នក​​កើត​​​ជំងឺ​​បាក់​​ទឹក​ចិត្ត​​បាន​​កើន​​ឡើង​​ជា​​លំដាប់​​​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ករណី​ថ្មី​ និង​​ករណី​ចាស់​​។​​ ​មនុស្ស​​ពេញវ័យ​ស្ថិត​​នៅ​​ក្នុង​ចំណោម​​អ្នក​មាន​​​ជំ​ងឺ​​បាក់​ទឹក​ចិត្ត​​ច្រើន​​ជាង​គេ។​ ច្រើន​ដោយ​សារ​មនុស្ស​ពេញ​វ័យ​ប្រឈម​នឹង​រឿងរ៉ាវ​សង្គម​ច្រើន​ និង​មិន​ទាន់​មាន​បទ​ពិសោធន៍ ​ប្រលូក​ក្នុងសង្គម​។ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​យុវជន​ងាយ​នឹង​ប៉ះទង្គិច​បញ្ហា​ផ្លូវ​ចិត្ត​ ឬ​បាក់​ទឹក​ចិត្ត៕

ចុចអាន

អត្ថបទ៖ សុផល