Apple វ៉ា​​ SAMSUNG ដាច់​ផឹង​ ក្នុង​ទីផ្សារ​លក់​​ចេញ​នាឡិកា​ឆ្លាតវៃ

  • 2017-06-29 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទិន្នន័យ​ស្រាវជ្រាវ​ចេញ​ពី​ Strategy Analytics បាន​បង្ហាញ​​ថា​ Apple ទទួល​បាន​ចំណែក​ទីផ្សារ​លក់​នាឡិកា​ឆ្លាតវៃ​ចន្លោះ​ ៥០ ទៅ ៥៣ ភាគរយ​ នៃ​ទីផ្សារ​សរុប​ក្នុង​ពិភពលោក​ នា​ត្រីមាស​ទី ១ ឆ្នាំ ២០១៧ នេះ។

ជាប់​ចំណាត់​ថ្នាក់​ទី ១ ក្រុមហ៊ុន​ Apple បាន​យក​ឈ្នះ​លើ SAMSUNG ដែល​ទទួល​បាន​ត្រឹម​ ១២,៨ ភាគរយ​ប៉ុណ្ណោះ។ យ៉ាងណាមិញ SAMSUNG ក៏​ឈរ​នៅ​លើ​ក្រុមហ៊ុន Fitbit ដែល​ទទួល​បាន​ ១២,២ ភាគរយ។ ភាព​ជោគជ័យ​ខ្ពស់​របស់​ SAMSUNG បាន​មក​ពី​ការ​ចេញ​លក់​នាឡិកា​ឆ្លាតវៃ​ Gear S3។

ដោយឡែក​សម្រាប់​ទំហំ​តួ​លេខ​ដឹក​ជញ្ជូន​ចេញ​សរុប​អាច​ជា​មាន​ការ​ព្រួយបារម្ភ​បន្តិច​សម្រាប់​ Apple ​ទោះ​បី​ខ្លួន​ឈរ​លើ​លេខ​ ១ ទទួល​បាន ១៦ ភាគរយ ប៉ុន្តែ​តាម​ប្រកៀកប្រកិត​ដោយ​ Xiaomi និង Fitbit បាន ១៥,៥ ភាគរយ និង ១២,៣ ភាគរយ។

បន្ត​ចុច​អាន៖

ប្រភព៖ GSMarena   ប្រែសម្រួល៖ កៅ រក្សា