តិចច្រលំលង់ស្នេហ៍ បុរសសាច់ដុំសង្ហារូបនេះ... បើដឹងអាយុពិតគាត់ អាចនឹងដាច់ផ្ងារ

  • 2017-06-29 02:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • បុរស​វ័យ​ចំណាស់​រូប​នេះ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «Real-life Master Roshi»
  • វីដេអូ​របស់​លោក ទទួល​បាន​ការ​ចុច​មើល​រាប់​លាន​ដង
  • លោក​អាច​លើក​ដុំដែក​ទម្ងន់​រហូត​ដល់​ទៅ ១២០ គីឡូក្រាម​ឯណោះ

បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «Taiwan's Strongest Grandfather» និង «Real-life Master Roshi» បន្ទាប់​ពី​វីដេអូ​ហាត់ប្រាណ (Gym) របស់​បុរស​តៃវ៉ាន់​ខាងលើ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។

លោក Huang Ching-hsin

លោក Huang Ching-hsin វ័យ ៧២ ឆ្នាំ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​វីដេអូ​របស់​លោក ទទួល​បាន​ការ​ចុច​មើល​រាប់​លាន​ដង នៅ​លើ​បណ្ដាញ​សង្គម។ លោក Huang តែងតែ​ចូល​ហាត់​ប្រាណ (Gym) នៅ​ពេល​ដែល​លោក​ទំនេរ ពី​ការងារ​កសិកម្ម នៅ​ក្នុង​ទីក្រុង Pingtung នៃ​ភាគ​និរតី​កោះ​តៃវ៉ាន់។

គ្រូ​បង្វឹក​ម្នាក់ បាន​និយាយ​ថា លោក Huang បាន​ហាត់​តាម​វិធីសាស្ត្រ របស់​បេក្ខជន​ដែល​ចូល​រួម​ក្នុង​ការ​ប្រឡង​សាច់ដុំ «Mr Muscle» នៅ​តៃវ៉ាន់ និង អាស៊ី ទើប​ធ្វើ​ឲ្យ​លោក​មាន​រូបរាង និង​សាច់ដុំ​ស្រស់​សង្ហា​បែប​នេះ។ ផ្ទុយទៅវិញ លោក Huang ធ្វើ​វា​ដើម្បី​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Huang អាច​លើក​ដុំដែក​ទម្ងន់​រហូត​ដល់​ទៅ ១២០ គីឡូក្រាម​ឯណោះ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ asiantown   ប្រែ​សម្រួល៖ សេង ឡុង