ឃើញ​ យេយេ សាច់​ទ្រលុកទ្រលន់អ៊ីចឹង​ តែ​កុំ​មើល​ងាយ​ចំណូល​វិញ​​ក្នុង​១​ខែ​ៗ​កប់​ហ្មង​

  • 2017-06-29 09:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​កំប្លែង​យេយេ ឃើញ​មាន​ក្រម៉ាប់​អញ្ចឹង​ទេ​តែ​កុំ​មើល​​ងាយ​ឲ្យ​សោះ ចំណូល​វិញ​​អាច​​រក​​បាន​រាប់​ពាន់​ដុល្លារ​ក្នុង​១​ខែ​។

យេយេ បាន​ប្រាប់​ Sabay ថា​ទីផ្សារ​សិល្បៈ​មាន​សព្វ​ថ្ងៃ​នេះ​គឺ​ដោយ​សារ​ តែ​មាឌ​យក្ស​របស់​នាង​​​ដោយ​ក្នុង​មួយ​ខែ​នាង​រក​ប្រាក់​ចំណូល​បាន​មិន​ក្រោម​៦​ ពាន់​ដុល្លារ​ឡើយ។​ ប្រាក់​ដែល​រក​បាន​នេះ​តាម​រយៈ​ ការ​លេង​កំប្លែង​តាម​រយៈ​​ការ​ប្រគំ​ខន​សឺត ថត​រឿង​ និង​ជា​ពិសេស​ការ​ថត​កម្ម​វិធី​មួយ​ចំនួន​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​។

យេយេ និង ផេនខេក​

“ដោយ​សារ​តែ​រដូវ​កាល​នេះ​ សម្បូរ​ការ​ងារ​ច្រើន​ទើប​ ក្នុង​១​ខែ​ៗ​ខ្ញុំ​អាច​រក​ប្រាក់​ចំណូល​បាន​​​ចន្លោះ​ពី​៥ ទៅ​ ៦ ពាន់​​ដុល្លារ​​មិន​ទៀង​ទាត់​នោះ​ទេ​ ។ ម្ចាស់​កម្មវិធី​ដែល​យក​ខ្ញុំ​ទៅ​ លេង​កំប្លែង​ក្នុង​កម្មវិធី​គាត់​ ភាគ​ច្រើន​ពួក​គាត់​និយាយ​ថា​គាត់​ពេក​ចិត្ត​រាង​របស់​ខ្ញុំ​ គ្រាន់​តែ​ឃើញ​ក៏​សើច​ដែរ​"។ នេះ​បើ​តាម​តារា​កំប្លែង​ភេទ​ទី​៣​រូប​នេះ​បាន​​រៀប​រាប់​ដូច្នេះ​​។

តួ​អង្គ​ក្នុង​រឿង​ "រូហ្សា​៥​" បន្ត​ថា​ ឃើញ​​មាឌ​ធាត់​បែប​នេះ​ តែ​នាង​មិន​ដែល​បន្ថយ​ការ​ទទួល​ទាន​អាហារ​នោះ​ទេ​ ពី​មុន​ទទួល​ទាន​បែប​ណា​គឺ​បែប​នោះ​ ព្រោះ​ទីផ្សារ​សិល្បៈ​មាន​សព្វ​ថ្ងៃ​ដោយ​សារ​តែ​មាឌ​របស់​ខ្លួន​នេះ​ឯង​​៕

ចុចអាន៖​ស្រាយ​ចម្ងល់​រឿង​ហុងកុង​ចាយ​ទុន​ ២ លាន​​ដុល្លារ​ថត​នៅ​កម្ពុជា​ តែ​ស្លៀក​ឈុត​តំរួត​ថៃ

ចុចអាន៖ផលិត​កម្ម Rock ផ្ដល់​ឱកាស​ដល់​យុវវ័យ​សរសេរ​រឿង​ដុំ​និង​ភាគ​

ចុចអាន៖ចំណុច​​មួយ​ដែល​ផលិតករ​ដទៃ​តែង​តែ​​រិះគន់ តែ ចាន់ណា រ៉ូណាន់ នៅ​តែ​បន្ត​ធ្វើ (វីដេអូ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម