បុគ្គលិកពេទ្យ ១៧នាក់ ប្រឈមការឆ្លងមេរោគអេដស៍ដោយសារជួយអ្នកគ្រោះថ្នាក់ចរាចរណ៍
- 2017-07-04 02:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកពេទ្យ ១៧នាក់ ប្រឈមការឆ្លងមេរោគអេដស៍ដោយសារជួយអ្នកគ្រោះថ្នាក់ចរាចរណ៍
ចន្លោះមិនឃើញ
អ្នកជួយសង្គ្រោះទាំងអស់ ២៤នាក់ ប្រឈមនឹងឆ្លងមេរោគអេដស៍ ក្រោយប៉ះឈាមអ្នកផ្ទុកមេរោគអេដស៍ផ្ទាល់ ក្នុងគ្រោះថ្នាក់ចរាចរណ៍
នាយកដ្ឋានសន្យាផ្ដល់ការពិគ្រោះយោបល់មិនគិតថ្លៃ តេស្ដឈាម និងផ្ដល់ថ្នាំពន្យារជីវិតដល់មនុស្សទាំង ២៤នាក់
អាជ្ញាធរបានផ្ដល់ថវិកាចំនួន ៣០៨ដុល្លារដល់គ្រួសារអ្នកស្លាប់ និង ៨៨ដុល្លារអ្នករបួស
គ្រូពេទ្យ និងអ្នកស្រុកចំនួន ២៤នាក់ ប្រឈមនឹងការឆ្លងមេរោគអេដស៍ បន្ទាប់ពីជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរវាងរថយន្តពីរគ្រឿងបុកគ្នានៅខេត្តកូនទុំ ប្រទេសវៀតណាម កាលពីសប្ដាហ៍មុន។
គ្រោះថ្នាក់នេះបានឆក់យកជីវិតមនុស្ស ៤នាក់ ដោយក្នុងនោះមានម្នាក់ផ្ទុកមេរោគអេដស៍។ នាយកដ្ឋានសុខាភិបាលខេត្ត បានបញ្ជាក់កាលពីថ្ងៃអាទិត្យកន្លងទៅថា មានបុគ្គលិកពេទ្យ និងវេជ្ជបណ្ឌិត ១៧នាក់ ព្រមទាំងអ្នកស្រុក ៧នាក់ បានទៅជួយសង្គ្រោះបឋម និងនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
អ្នកជួយសង្គ្រោះទាំងអស់ បានប៉ះពាល់ឈាមអ្នកផ្ទុកមេរោគអេដស៍ផ្ទាល់ដោយមិនមានអ្វីការពារ ធ្វើឲ្យពួកគេឆ្លងវីរុស។ នេះបើតាមការអះអាងរបស់ប្រធាននាយកដ្ឋានលោក Dao Duy Khanh។ នាយកដ្ឋានដដែល បានផ្ដល់ការពិគ្រោះយោបល់មិនគិតថ្លៃ តេស្ដឈាម និងផ្ដល់ថ្នាំពន្យារជីវិតដល់មនុស្សទាំង ២៤នាក់ បើពួកគេកើតមានពិតមែន។ សុខភាពរបស់គេនឹងត្រូវតេស្ដមើលម្ដងទៀតនៅរយៈពេល ៣ខែក្រោយ។
ទោះជាយ៉ាងណា អាជ្ញាធរប្រចាំតំបន់បានកោតសរសើរដល់បុគ្គលិកពេទ្យ គ្រូពេទ្យ និងអ្នកស្រុកដែលបានប្រថុយសុវត្ថិភាពផ្ទាល់ខ្លួនដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលវេលាម៉ោង ១រសៀលថ្ងៃសុក្រសប្ដាហ៍មុន នៅតាមផ្លូវហាវ៉េ ហូជីមិញ ឃុំ Dak H'ring ស្រុកដាក់ហា ខេត្តកូនទុំ។ ជនរងគ្រោះ ២នាក់ អាយុ ២៨ឆ្នាំ និង ៥១ឆ្នាំ ស្លាប់នៅហ្នឹងកន្លែង។ ២នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យនៅព្រឹកថ្ងៃសៅរ៍ និងអ្នកដំណើរជិត ១០របួសស្រាល។ អាជ្ញាធរបានផ្ដល់ថវិកាចំនួន ៣០៨ដុល្លារ ដល់គ្រួសារអ្នកស្លាប់ និង ៨៨ដុល្លារអ្នករបួសផងដែរ៕
ចុចអាន៖
វៀតណាមរកឃើញផ្នូរចំណាស់ជាង៣០០០ឆ្នាំ នៅភាគកណ្ដាល
វៀតណាម លែងអាចគ្រប់គ្រងវីដេអូ 18+ កំពុងក្រឡុកពេញ YouTube
ថៃ ជាប់លេខ១២០ វៀតណាម ៥៩ ប្រទេសមានសន្តិភាពបំផុត ឆ្នាំ២០១៧ ឯកម្ពុជា ល្អប្រពៃ