ដឹងអត់ថា ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំនេះ មានអ្វីប្លែក?
- 2017-07-08 05:27:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំនេះ មានអ្វីប្លែក?
ចន្លោះមិនឃើញ
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ នឹងធ្វើឡើងនៅកោះពេជ្រថ្ងៃទី ២២ - ២៣ ខែកក្កដា ឆ្នាំ២០១៧ ឆាប់ខាងមុខនេះ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៩ យប់។ ពិព័រណ៍ដ៏ធំប្រចាំឆ្នាំទាំងពីរថ្ងៃនេះ នឹងមានការដើរបង្ហាញម៉ូតសំលៀកបំពាក់បែបប្រពៃណី សម័យ និងបុរាណ របស់កូនកំលោះ កូនក្រមុំសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍ និងតាំងបង្ហាញសំលៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការ ផងដែរ។
ទន្ទឹមគ្នានេះទៀតក៏មានការសម្ដែងកម្មវិធីសំសំខាន់មួយចំនួនក្នុងពិធី រៀបមង្គលការដូចជា ពិធីចូលម្លប់ របាំជូនពរ របាំសហសម័យ និងការប្រគំភ្លេងបែបប្រពៃណី។ អ្នកចូលរួមទាំងអស់នឹងអាចប្រមូលបាននូវគំនិតល្អៗ ស្ដីពីការរៀបមង្គលការ យល់ដឹងពីរបៀបក្នុងការជ្រើសរើសសម្ភារៈ និងអ្នកផ្គត់ផ្គង់សេវាកម្មមង្គលការ ទទួលបានការប្រឹក្សាយោបល់ពីការដេគ័រឆាក ការតុបតែងកន្លែងថតរូបអនុស្សាវរីយ៍ និងការដេគ័រផ្កានៅមុនក្លោងធ្វើចូលជាដើម។
ដើម្បីជំរុញឲ្យអ្នកមានគម្រោងរៀបអាពាហ៍ពិពាហ៍ទាំងអស់ទទួលបាននូវចំណេះដឹងពីការជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារៈមង្គលការក្រុមហ៊ុនរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍បានពាំនាំមកនូវក្រុមហ៊ុន ដែលពាក់ព័ន្ធប្រមាណ ៥០ក្រុមហ៊ុនមកចូលរួមដូចជា៖
-ស្រាបៀរ និងស្រាក្រហម៖ ក្រុមហ៊ុនផលិតស្រាបៀរ CBL និង Aus Khmer
-ភេសជ្ជៈ៖ Pepsi
-សេវាកម្មថតរូប វីដេអូ មុនថ្ងៃអាពាហ៍ពិពាហ៍ (Pre-Wedding) និងថ្ងៃអាពាហ៍ពិពាហ៍៖ One Memory, Vincent studio, Sromai Photography
-Live Video៖ Best Solution
-សេវាកម្មថតរូបនៅក្រៅប្រទេស៖ Elegant Cambodia
-ស៊ុមរូបថតទំនើប Le Capsule, the Art Click
-សំអាងការ និងពិធីការ៖ រ៉ូយាន, នីរ៉ូហ្សា, ឡានីកា, ហេង មានលាភ, លី ច័ន្ទសីហា, ណូបដានេ, អប្សរាទេវី,
-ផ្កា និងសេវាកម្មតុបតែង៖ La Couture, Rainbow, Song Sun flower
-ហាងនំ Cake៖ បាយ័ន
-សម្លៀកបំពាក់មង្គលការ៖ Nearsa, Dress Me
-សណ្ឋាគារ៖ សុខា
-គ្រឿងសង្ហារឹម៖ D-Furniture, Inthanu furniture
-ម្ហូបអាហារ៖ the Terrace, La Pop
-ក្រុមភ្លេង៖ បុស្បា
-ក្រុមតុបតែងទឹកបាញ់ក្នុងកម្មវិធី៖ ជាតិខ្មែរអង្គរទិចនិច
-សេវាកម្មសម្រាប់គ្រួសារថ្មី:
-រថយន្ត៖ Mercedes Benz, Chevy, MG
-ធនាគារ ហរិញ្ញវត្ថុ បង់រំលស់ និងកម្ចី៖ Active Microfinance, Canadia bank, CIMB
-សេវាកម្មថែរក្សាសុខភាព៖ De la gare បន្ថែមពីនេះទៀតអ្នកចូលរួមទាំងអស់នឹងទទួលទទួលបានឆ្នោតផ្សេងសំណាងដែលមានឱកាសទទួលបានររង្វាន់ជាច្រើនពីក្រុមហ៊ុនដែលចូលរួម។
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា គាំទ្រដោយក្រសួងពាណិជ្ជកម្ម ឧបត្ថម្ភធំផ្ដាច់មុខដោយក្រុមហ៊ុនផលិតស្រាបៀរ CBL ឧបត្ថម្ភធំដោយក្រុមហ៊ុនស្តារអូតូខេមបូឌា។
បណ្ដាក្រុមហ៊ុនានា ដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមតាំងស្តង់លក់សេវាកម្មពិធីមង្គលការក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១២ ២៣០ ១៤០ និង ០១០ ៩១១ ៧៧៦ រឺ គេហទំព័រហ្វេសប៊ុក ANUSSA Event Planner ។
សូមរីករាយទស្សនាវីដេអូខាងក្រោមនេះ៖