Suarez៖ ខ្ញុំមិនដែលស្រមៃថាលេងឲ្យ Liverpool នោះទេ
- អាទិត្យ, 9 កក្កដា 2017 04:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez៖ ខ្ញុំមិនដែលស្រមៃថាលេងឲ្យ Liverpool នោះទេ
ចន្លោះមិនឃើញ
Luis Suárez បានរម្លឹកពីក្លឹបចាស់ក្នុងកិច្ចសម្ភាសន៍ថា ខ្លួនមិនដែលស្រមៃថានឹងអាចលេងឲ្យក្លឹបដូចជា Liverpool នោះទេកាលពីមុន។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំដែលធ្លាប់លេងនៅ Premier League ជាង៤ឆ្នាំបាននិយាយថា កាលពីខ្លួននៅក្មេង Liverpool គឺជាក្លឹបដ៏ធំបំផុតមួយនៅអឺរ៉ុប និងនៅ Champions League ហើយនៅពេលដែលក្លឹបនេះចាប់អារម្មណ៍លើរូបគេ Suarez មិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឡើយ។
“ពេលដឹងថាក្លឹបចាប់អារម្មណ៍ ខ្ញុំមិនបង្អង់យូរក្នុងការសម្រេចចិត្តឡើយ ព្រោះវាជាក្ដីស្រមៃសម្រាប់កីឡាករគ្រប់រូប"។ តារាឆ្នើមសញ្ជាតិអ៊ុយរុយហ្គាយនិយាយដូច្នេះ។ Suárez ផ្ទេរពី Liverpool ទៅ Barcelona នៅឆ្នាំ២០១៤ ហើយលេងនៅទីនោះរហូតដល់បច្ចុប្បន្នស៊ុតបញ្ចូលទីបានជាង១០០គ្រាប់៕
ចុចអាន៖
អុញនុះ! Lukaku សមាជិកថ្មី Man Utd ត្រូវចាប់ខ្លួននៅអាមេរិកពីបទ...
Ozil អន្ទះសាចង់ចាប់ដៃគូជាមួយ Lacazette ធ្វើព្យុះភ្លៀងនៅ Arsenal