តួអង្គ "Hawkeyes” ជួបគ្រោះអាក្រក់ពេលកំពុងថតរឿង Avengers វគ្គថ្មី
- 2017-07-10 10:34:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួអង្គ "Hawkeyes” ជួបគ្រោះអាក្រក់ពេលកំពុងថតរឿង Avengers វគ្គថ្មី
ចន្លោះមិនឃើញ
តារាសម្ដែង Jeremy Renner ដែលជាតារាល្បីមួយរូបសម្រាប់ការសម្ដែងជាតួ "Hawkeyes” ក្នុងខ្សែរឿង “Avengers” បានទទួលគ្រោះអកុសលមួយខណៈពេលថតរឿងកំប្លែងថ្មីមួយមានចំណងជើងថា "Tag"។
តារាវ័យ ៤៦ឆ្នាំនេះបានរងគ្រោះដោយបាក់ដៃទាំងសងខាង ពេលសម្ដែងឈុតមួយសម្រាប់រឿងថ្មីរបស់ខ្លួន។ ក៏ប៉ុន្តែទោះបីត្រូវបាក់ដៃទាំងសងខាងក៏ដោយ ក៏តារារូបនេះមិនរុញរានិងចុះចាញ់ក្នុងការព្យាយាមថតរឿង "Avenger: Infinity War” ដែរ។
តារារូបនេះបានប្រាប់សារព័ត៌មាន The Hollywood Reporter ថា៖ "ខ្ញុំបានថតរឿងកំប្លែងមួយរឿង ដែលតម្រូវឲ្យខ្ញុំថតឈុតគ្រោះថ្នាក់មួយចំនួន"។ តារារូបនេះបន្តទៀតថា៖ "វានឹងមិនប៉ះពាល់ចំពោះការងាររបស់ខ្ញុំទេ វាគ្រាន់តែប៉ះពាល់បន្តិចបន្តួចពេលខ្ញុំស្លៀកពាក់នៅពេលព្រឹក ដូចជាមិនអាចចងខ្សែស្បែកជើង ប៉ុន្ដែក្រៅពីរឿងនេះគឺវាមិនសូវជាមានបញ្ហាប៉ុន្មានទេ។ វាមិនអាចបញ្ឈប់រឿងដែលខ្ញុំចង់ធ្វើនោះទេ។ របួសរបស់ខ្ញុំគង់តែជា ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យរបួសនេះកាន់តែជាឆាប់។ អ្វីដែលសំខាន់គឺត្រូវតែជា ពេលខ្ញុំដល់ពេលថតរឿង Avengers បន្តទៅទៀត"។
តារាសម្ដែង Jeremy Renner កំពុងតែមានរឿងមួយដាក់បញ្ចាំងគឺរឿង "The House” សម្ដែងជាមួយតារាសម្ដែង Will Ferrell និងមានរឿងបែបឧក្រិដ្ឋកម្មអាថ៌កំបាំងមួយមានចំណងជើងថា "Wind River” នឹងដាក់បញ្ចាំងខែកញ្ញា ហើយកំពុងតែត្រៀមថតរឿងបន្តភាគសម្រាប់ខ្សែរឿង Jason Bourne។
ចំណែកឯរឿង “Avengers: Infinity War” នឹងដាក់បញ្ចាំងនៅខែមេសាឆ្នាំក្រោយ៕
ចុចអានអត្ថបទ៖
តួអង្គ Captain America ថានឹងសម្ដែងជាតួនេះ២ដងទៀតចុងក្រោយ
មិនធម្មតាទេ DOCTOR STRANG, IRON MAN និង HULK ជួបជុំគ្នាថតរឿងថ្មី!
Fast & Furious 9 អាចបាត់បង់តួ Letty ដោយសារតែបញ្ហានេះ