រថយន្ត ១០ ម៉ូដែល​ ដែល​មាន​ចោរ​លួច​ច្រើន​ជាង​គេនៅ​អាមេរិក​

  • 2017-07-13 07:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គភាព​ National Insurance Crime Bureau បាន​បញ្ចេញ​របាយការណ៍​​សម្រាប់​​ឆ្នាំ ២០១៦ មួយ​​ឈ្មោះ​ថា Hot Wheels ដែល​បង្ហាញ​ពី​រថយន្ត​ ១០ ម៉ូដែល​មាន​ចោរ​លួច​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក។

Honda Accord ឆ្នាំ ១៩៩៧

របាយការណ៍​បង្ហាញ​ថា​រថយន្ត​លំដាប់​កំពូល​ដែល​ចោរ​លួច​ច្រើន​ជាង​គេ​គឺ​ម៉ូដែល Honda Accord ដែល​មាន​ចោរ​លួច​សរុប​ ៥០ ៤២៧ គ្រឿង ក្នុង​នោះ​​រថយន្ត​ស៊េរី​ឆ្នាំ ១៩៩៧ មាន​គេ​លួច​ច្រើន​ជាង​គេ​ ពោល​ដល់​ទៅ ៧ ៥២៧ គ្រឿង។ រថយន្ត​បន្ទាប់​គឺ​​ម៉ូដែល​ Honda Civic ដោយ​​មាន​រថយន្ត​សរុប​ ៤៩ ៥៤៧ គ្រឿង​ត្រូវ​បាន​ចោរ​លួច ក្នុង​នោះ​ស៊េរី​ឆ្នាំ ១៩៩៨ មាន​ ៧ ៥៧៨ គ្រឿង។

ចំណាត់​ថ្នាក់​បន្ត​មក​ទៀត​មាន​ Ford Pickup ៣២ ៧២១ គ្រឿង, Chevrolet Pickup ៣១ ២៣៨ គ្រឿង, Toyota Camry មាន ១៦ ៧៣២ គ្រឿង, Nissan Altima មាន​ ១២ ២២១ គ្រឿង, Dodge Pickup ១២ ១២៨ គ្រឿង, Toyota Corolla ១១ ៩៨៩ គ្រឿង, Chevrolet Impala ៩ ៧៤៩ គ្រឿង និង ចុង​ក្រោយ​គេ Jeep Grand Cherokee ៩ ២៤៥ គ្រឿង៕​​​​​​​​​​​​​​​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង