សកម្មភាព​ស្ដែង​ៗ​​ប្រចាំ​ថ្ងៃ​របស់ ​Lisa សមាជិក​​ BLACKPINK ត្រូវ​បង្ហាញ​ក្នុង...

  • 2017-07-14 07:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lisa សមាជិក​ក្រុម​ចម្រៀង​ BLACKPINK នឹង​បង្ហាញ​ខ្លួន​នៅ​កម្មវិធី​ Reality Show មួយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​មាន​ឈ្មោះ​ថា "Attraction TV”។

"Attraction TV” គឺ​ជា​កម្មវិធី​ទូរទស្សន៍​​ដែល​បង្ហាញ​ពី​ជីវិត​រស់​នៅ​របស់​តារា​ល្បី​ៗ​របស់​កូរ៉េ​ប្រចាំ​សប្ដាហ៍។

Lisa សមាជិក​ក្រុម​ BLACKPINK

ជា​រៀង​រាល់​សប្ដាហ៍​ តែង​តែ​មាន​តារា​ល្បី​មួយ​រូប​នឹង​ត្រូវ​រស់​នៅ​ពី​មុខ​កាមេរ៉ា​ ដែល​នឹង​ត្រូវ​គេ​ថត​រាល់​សកម្មភាព​ខ្លះ​ៗ​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​សម្រាប់​មួយ​ថ្ងៃ​មួយ​ថ្ងៃ។

សម្រាប់​សប្ដាហ៍​នេះ​​ Lisa នឹង​បង្ហាញ​មនុស្ស​គ្រប់​គ្នា​ថា​តើ​នាង​ពិត​ជា​តារា​ម្នាក់​ដែល​កំប្លែង​និង​រួស​រាយ​​ ព្រម​ដឹង​ពី​ទម្លាប់​ខ្លះ​ៗ​ដែល​នាង​ធ្វើ​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ។

Logo របស់​កម្ម​វិធិ "Attractive TV"
ឈុត​មួយ​ពី​ក្នុង​កម្មវិធី​នោះ

នៅ​ក្នុង​ឃ្លីប​វិដេអូ​ផ្សព្វ​ផ្សាយ​កម្មវិធី​នេះ​អ្នក​នឹង​ឃើញ​ អ្នក​គាំទ្រ​របស់ Lisa នឹង​ចូល​រួម​នាង​នៅ​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត កន្លែង​លក់​សំលៀក​បំពាក់ ព្រម​ទាំង​ខាង​ក្រោយ​ឆាក​សម្ដែង​ទៀត​ផង។ កម្មវិធី​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៤​ខែកក្កដា​នេះ​ វេលា​ម៉ោង 09:30យប់​នៅ​ប្រទេស​កូរ៉េ ដែល​ត្រូវ​នឹង​ម៉ោង​ 07:30ល្ងាច​នៅ​ប្រទេស​កម្ពុជា៕

នេះ​គឺ​ជាការ​បង្ហាញ​ខ្លះ​ៗ​ពី​កម្មវិធី​នេះ៖

ចុច​អានអត្ថបទ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម