ក្ដុក​ក្ដួល​ណាស់ សិល្បករ​ចាស់ៗ​ទៅ​លា​អគារ​ប៊ូឌីញ​ «ស» មុន​វាយ​កម្ទេច(វីដេអូ)

  • 2017-07-14 04:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុម​សិល្បៈ​ខ្មែរ​អមតៈ​បាន​នាំ​សិល្បករ​ចាស់ៗ​មួយ​ក្រុម​ ព្រម​ទាំង​​លោក​ព្រឹទ្ធាចារ្យ​​ចាប៉ី​ដង​វែង គង់ ណៃ ទៅ​លា អគារ​ប៊ូឌីញ​ «ស» មុន​វាយ​កម្ទេច។

ចាស់​ព្រឹទ្ធាចារ្យ​ដែល​បាន​ចូល​រួម​ព្រឹក​មិញ​នេះ​បាន​ប្រសាសន៍​យ៉ាង​ក្ដុក​ក្ដួល​ថា លោក​ទាំង​អស់​គ្នា​ក៏​ដូច​ជា​ក្រុម​សិល្បៈ​មាន​អនុស្សាវរីយ៍​ច្រើន​ណាស់​ជាមួយ​អគារ​ចាស់​ទ្រុឌទ្រោម​មួយ​នេះ​ ហើយ​ពេល​នេះ​ជា​​ការ​លា​លើក​ចុង​​ក្រោយ​របស់​​ពួក​លោក​មុន​នឹង​វាយ​កម្ទេច។

“យើង​រឿង​ច្រើន​ណាស់​នៅ​ទីនេះ​ អនុស្សាវរីយ​ក៏​ច្រើន​ណាស់​ដែរ ពេល​នេះ​លើក​ចុង​ក្រោយ​ហើយ​ដែល​បាន​អង្គុយ​សម្ដែង​នៅ ប៊ូឌីញ យើង​នឹង​លែង​បាន​ឃើញ​រហូត​ហើយ។" ចាស់​ព្រឹទ្ធាចារ្យ​ ថ្លែង។

ក្នុង​កម្មវិធី​លា​អគារ​ប៊ូឌីញ​ «ស» ព្រឹក​ក៏​មាន​ការ​ប្រគំតន្ត្រី​សិល្បៈ​បុរាណ​ចាប៉ី​ដងវែង ក្រុម​ភ្លេង​ពិណពាទ្យ និងស្មូត​លា​ប៊ូឌីញ​ផងដែរ។

​អគារ​ប៊ូឌីញ​ «ស» គឺ​ជា​សំណង់​ចាស់​បុរាណ​ដែល​បន្សល់​ទុក​តាំង​ពី​ឆ្នាំ ១៩៦៤ (អាយុកាល​ជាង ៥០​ឆ្នាំ) ​ធ្លាប់​មាន​សម្រស់ ស្ថាបត្យកម្ម​ និង​មោទនភាព​ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ ដែល​បាន​បង្ហាញ​ពី​ការ​​រីក​ចំរើន​ ស្ថាបត្យកម្ម​ ​សម្រស់​ ហើយ​ជា​កន្លែង​មន្ត្រី​ជាន់​ខ្ពស់​ស្នាក់នៅ។ ចំណែក​​ឯ​ក្នុង​ឆ្នាំ​​១៩៧៩ អគារ​ដ៏​ប្រណិត​មួយ​នេះ​ក៏​ជា​កន្លែង​ស្នាក់​នៅ​របស់​មន្ត្រី​រាជការ​ផង​ដែរ។​ អគារ​នេះ​លែង​បាន​ឃើញ​នឹង​បាត់​ពី Google​ Map ​ក្រោយ​ថ្ងៃ ១៧ ​កក្កដា​ ដែល​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​លែង​បាន​ឃើញ​ទៀត​ហើយ ត្រូវ​បាន​ជំនួស​ដោយ​សំណង់​ថ្មី​៕

អត្ថបទ៖ Samedy

អត្ថបទពេញនិយម