ផ្ទាំង​រូប​ថត​រោង​កុន​ចាស់ៗ​៥​ខេត្ត​របស់​កម្ពុជា​​ត្រូវ​​បាន​​និស្សិត​អាមេរិក​​​​យក​មក​បង្ហាញ

  • 2017-07-15 07:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​អាហារូបករណ៍​​មក​ពី​អាមេរិក​ផ្នែក​ប្រវត្តិសាស្ត្រ​ កញ្ញា Jessica Austin បាន​ធ្វើ​ការ​បង្ហាញ​ជូន​ផ្ទាំង​រូប​ថត​​រោង​កុន​ចាស់​ៗ​​៣៥​ សន្លឹក​​មក​ពី​ខេត្ត​ចំនួន​៥​របស់​កម្ពុជា​កាល​ពី​យប់​មិញ​ នៅ​ Bophana Center ។

និស្សិត​ផ្នែក​ប្រវត្តិសាស្រ្ដ​មក​ពី​អាមេរិក Jessica Austin

និស្សិត​ផ្នែក​ប្រវត្តិ​សាស្ត្រ​រូប​នេះ​បាន​ប្រាប់​ Sabay ថា​ ខេត្ត​ទាំង​៥​ដែល​នាង​ ចុះ​ថត​ និង​ស្រាវជ្រាវ មាន​ខេត្ត​ បាត់ដំបង កំពង់ចាម ស្ទឹងត្រែង ក្រចេះ​ និង​ខេត្ត​កំពត។​ មូល​ហេតុ​ដែល​នាង​​ចុះ​មក​ស្រាវជ្រាវ​​រោង​កុន​ចាស់ៗ​នៅ​កម្ពុជា​​​ ដោយ​សារ​តែ​ការ​ស្រឡាញ់​​ ភាព​យន្ត​​ភាព​យន្ត​ និង​ចង់​ដឹង​រឿង​រ៉ាវ​មួយ​​នៃ​ការ​បាត់​បង់​រោង​កុន​ចាស់ៗ​មួយ​ចំនួន​នៅ​កម្ពុជា​។

“​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ នីមួយៗ​​ជា​មួយ​​ក្រុម​ការ​ងារ​កម្រង​រោង​​កុន ដើម្បី​ទៅ​ផ្ដិត​យក​​រូប​ភាព​ចាស់ៗ​ពី​រោង​កុន​ទាំង​អស់​នោះ​។ នៅ​ពេល​ដែល​ខ្ញុំ​យក​រូប​ចាស់ៗ​​ពី​រោងកុន​បាន​ហើយ​ ខ្ញុំ​យក​មក​បង្ហាញ​ជូន​ប្រជា​ជន​កម្ពុជា​ តើ​ពួក​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ឃើញ​រោង​កុន​ចាស់ៗ​ដែល​បាន​បាត់​បង់​ទៅ​"។ និស្សិត​អាមេរិក​រូប​នេះ​ថ្លែង​បញ្ជាក់​​។

ចំពោះ​រូប​ថត​នៃ​រូប​កុន​ចាស់​ៗ​ ៣៥ សន្លឹក​​មក​ពី​៥​ខេត្ត​ដែល​ Jessica Austin យក​មក​បង្ហាញ​មាន​៤​ ចំណុច​សំខាន់​ខុស​ៗ​គ្នា៖ ចំណុច​ទី១​ បង្ហាញ​អំពី​ពន្លឺ​ និង​​ស្រមោល​នៃ​រោង​កុន​ ទី២ បង្ហាញ​កម្រង​នៃ​រោង​កុន​ ទី៣​បង្ហាញ​អ្វី​ដែល​នៅ​ពីមុខ​រោង​កុន​ចាស់ៗ​ និង​ទី៤​បង្ហាញ​អំពី​ផ្នែក​ជីវិត​របស់​មនុស្ស​ប្រុស​២នាក់​៕​

​ ​​​​

អត្ថបទ៖ ឆុង ស៊ីណាន