ភ្ញាក់ផ្អើល! Ed Sheeran ច្រៀង​មួយ​បទ​ពេល​បង្ហាញ​ខ្លួន​ក្នុង​រឿង​ "Game of Throne" (វីដេអូ)

  • 2017-07-17 09:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Ed Sheeran បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​ភាគ​ដ៏​ល្បី "Game of Throne” នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ដែល​ត្រូវ​នឹង​ពេល​ព្រឹក​នៅ​កម្ពុជា​នេះ​ សម្រាប់​ភាគ​ដំបូង​​ក្នុង​រដូវ​កាល​ទី​៧​ ដោយ​បង្ហើរ​នូវ​សំនៀង​ចម្រៀង​មួយ​បទ​ក្នុង​ឈុត​មួយ​នៃ​សាច់​រឿង។

Ed Sheeran និង Maisie Williams ក្នុង​ឈុត​មួយ​សម្រាប់​រឿង "Game of Throne"

តារា​វ័យ​២៦​ឆ្នាំ​នេះ​ពិត​ជា​ត្រូវ​គេ​រៀប​ចំ​ឲ្យ​សម្ដែង​ក្នុង​វគ្គ​នេះ​បាន​ល្អ​ណាស់ ព្រោះ​តម្រូវ​ឲ្យ​លោក​ច្រៀង​ចម្រៀង​មួយ​បទ​ ​ហើយ​ពិត​ជា​ពីរោះ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជាច្រើន​កោត​សរសើរ​ក្នុង​នោះ​ក៏​មាន​​តារា​ល្បី​ David Beckham​ ផង​ដែរ។

ម្ចាស់​បទ​ "Thinking Out Loud” រូប​នេះ​បាន​បង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​ជាមួយ​នឹង​ឈុត​មួយ​សម្ដែង​ជាមួយ​តួអង្គ​ Arya សម្ដែង​ដោយ​តារា​សម្ដែង Maisie Williams ដោយ​អ្នក​ទាំង​ពីរ​ជិះ​សេះ​ក្បែរ​គ្នា​កាត់​ព្រៃ។

ពេល​នោះ​តួ​អង្គ​ Ed Sheeran បាន​ច្រៀង​ចម្រៀង​មួយ​បទ​ដែល​មាន​ពាក្យ​ពេចន៍​ដក​ចេញ​ពី​ក្នុង​សៀវភៅ “A Dance with Dragon” របស់​លោក George R.R. Martin។

នេះ​គឺ​ជា​លើ​ក​ទី​១​ ហើយ​ដែល​មាន​តារា​ចម្រៀង​ល្បី​ឈ្មោះ​បង្ហាញ​ខ្លួន​ជា​តួ​អង្គ​កិត្តិយស​ក្នុង​រឿង​ភាគ​ដ៏​ល្បី​មួយ​នេះ។ ខណៈ​នោះ​ដែរ​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ជាច្រើន​បង្ហាញ​ពី​អារម្មណ៍​រំភើប​របស់​ពួក​គេ​ដែល Ed Sheeran បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​នេះ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​មិន​ពេញ​ចិត្ត​ដែរ៕

នេះ​ជា​វីដេអូ​ដែល Ed Sheeran ច្រៀង​នៅ​ក្នុង​រឿង​ភាគ​ "Game of Throne”៖

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី