Cara ប៉ះ​គ្នា​ជាមួយ​ Kendall និង Rihanna នរណា​ស៊ី​ដាច់​គេ?​

  • 2017-07-19 03:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ចន្ទ​នេះ​តារា​សម្ដែង​ល្បី​ៗ​ដូច​ជា​ Cara Delevingne, Kendall Jenner និង Dane Dehaan រួម​ជាមួយ​តារា​ចម្រៀង Rihanna បាន​ចូល​រួម​ក្នុង​កម្មវិធី​ចាក់​បញ្ចាំង​ភាព​យន្ត​រឿង "Valerian and the City of a Thousand Planets” ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ហូលីវូដ។

Dane Dehaan Rihanna Cara Delevingne និង Luc Besson

Kendall Jenner តារា​ Reality Show វ័យ​ ២១​ឆ្នាំ​រូប​នេះ​បាន​មក​ចូល​រួម​ការ​សម្ពោធ​ដាក់​បញ្ចាំង​ភាព​យន្ត "Valerian and the City of a Thousand Planets" ដើម្បី​គាំទ្រ​មិត្ត​របស់​នាង​តារា​សម្ដែង​ និង​ម៉ូដែល​សញ្ជាតិ​អង់គ្លេស​វ័យ​ ២៤​ ឆ្នាំ Cara ចំពោះ​ការ​សម្ដែង​នៅ​ក្នុង​រឿង​លក្ខណៈ​បាញ់​ប្រហារ​ និង​វិទ្យាសាស្ត្រ​ដែល​ដឹក​នាំ​រឿង​ដោយ​លោក Luc Besson។

ក្នុង​ឱកាស​នោះតារា​ចម្រៀង Rihanna ក៏​បាន​ចូល​រួម​ផង​ដែរ​ព្រោះ​នាង​បាន​សម្ដែង​ជា​តួ​អង្គ​មួយ​នៅ​ក្នុង​សាច់​រឿង​នេះ​គឺ​ជា​តួអង្គ​ Alien ​ដែល​មាន​ឈ្មោះ​ថា​ "Bubble”។

សម្រាប់​សម្លៀក​បំពាក់​ដែល​ពួក​គេ​ស្លៀក​ពាក់​ចូល​រួម​កម្មវិធី​នេះ​វិញ​គឺ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ខ្លាំង​ ប៉ុន្តែ​សុទ្ធ​តែ​ស្អាត​ម្យ៉ាង​ម្នាក់។

Cara Delevingne

​​​Cara Delevingne បាន​ស្លៀក​រ៉ូប​ពណ៌​ប្រាក់​មួយ​ដែល​អាច​មើល​ឃើញ​ឆ្លុះ​ដល់​ក្នុង​ ព្រម​ទាំង​មិន​ពាក់​អាវ​ទ្រនាប់​ទៀត​ផង​។ នាង​បាន​ធ្វើ​ម៉ូដសក់​ទឹក​រលក​ដែល​មើល​ទៅ​ស៊ី​ជាមួយ​រ៉ូប​របស់​នាង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​បាន​ពាក់​ស្បែក​ជើង​កែង​មួយ​គូ​ដែល​មាន​ពណ៌​ស្រដៀង​នឹង​រ៉ូប​ មើល​ទៅ​ពិត​ជា​ទាក់​ទាញ​ខ្លាំងណាស់។

Kendall Jenner

ផ្ទុយ​ពី Cara ទាំង​ស្រុង Kendall បាន​ស្លៀក​ពាក់​រ៉ូប​ពណ៌​ខ្មៅ​​ខ្លី បង្ហាញ​រាង​ដ៏​សិច​ស៊ី និងជើងស្រឡូន​​ ឯការ​ផាត់​មុខ​ និង​ធ្វើ​សក់​យ៉ាង​សាមញ្ញ​ តែ​នៅ​មាន​សម្រស់​ស្អាត​។

Rihanna

ចំណែក​ឯ​ Rihanna វិញ​នាង​បាន​ស្លៀក​រ៉ូប​ពណ៌​ផ្កាឈូក​ មានកន្ទុយ​វែង​ ដោយ​​ចងសក់​ទៅ​លើ​ បន្ថែមគ្រឿងអលង្ការ ក្រវិល​ និង​ចិញ្ចៀន​ពណ៌​ផ្កាឈូក​ដូច​គ្នា​ មើលទៅពិត​ជា​ស្រស់​ស្អាត​ ថែមទាំងស៊ីគ្នាជាមួយ​រ៉ូប​ពណ៌​ផ្កាឈូក​នេះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សូម្បី​តែ​ស្បែក​ជើង​របស់​នាង​ក៏​មាន​ពណ៌​ផ្កាឈូក​ដែរ​។

គួរបញ្ជាក់​ដែរ​ថា​ ភាព​យន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោង​កុន​នានា​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ៕

ចុច​អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ