ពៅ​ សក្តិសិទ្ធិ៖​ សម្រាក​ព្យាបាល​ច្រមុះ​២ខែ​ទើប​អាច​ឡើង​សង្វៀន​វិញ​បាន

  • 2017-07-20 02:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ចាស់​ ពៅ​ សក្តិសិទ្ធិ​ ថា​បើ​តាម​ពេទ្យ​ប្រាប់​គឺ​ត្រូវ​សម្រាក​រយៈ​ពេល​២ខែ​ ទើប​អាច​ហ្វឹកហាត់​ឬ​ឡើង​ប្រកួត​វិញ​បាន។​

កីឡាករ​ ពៅ​ សក្តិសិទ្ធិ​

កីឡាករ​ ពៅ​ សក្តិសិទ្ធិ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​របួស​ប្រេះ​ឆ្អឹង​ក្ដោង​ច្រមុះ​ របស់​លោក​ដែល​កើត​ឡើង​ពេល​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​សម្រាក​២ខែ​ដែរ​ ទើប​អាច​វិល​ត្រលប់​ចូល​សង្វៀន​វិញ​បាន។​ ចំពោះ​ស្ថានភាព​របួស​នេះ​បាន​ធូរស្រាល​បន្តិច​ហើយ​ បន្ទាប់​ពី​គ្រូ​ពេទ្យ​បាន​គាស់​ច្រមុះ​ឡើង​វិញ​និង​បាន​ផឹក​ថ្នាំ​រាល់​ថ្ងៃ​ ប៉ុន្តែ​ត្រូវ​តម​លើក​របស់​ធ្ងន់​ៗ​ ញាំ​គ្រឿន​សមុទ្រ​ តម​ទឹកកក​ជា​ដើម​ទើប​របួស​ឆាប់​ជា។​

កូន​សិស្ស​លោក​គ្រូ​ មាស​ សុខគ្រី​ បន្ត​ទៀត​ថា​ ចំពោះ​របួស​នេះ​ដែរ​ ក៏​ធ្វើ​ទុក្ខ​ដូច​ជា​ឈឺ​ក្បាល​ និង​ពិបាក​ធ្វើអ្វី​ៗ​ ហើយ​ពេល​នេះ​ត្រូវ​ដកដង្ហើម​តាម​មាត់​ទៀតផង។​ បើ​គិត​តាំង​ពី​ថ្ងៃ​របួស​មក​ដល់​ពេល​នេះ​ គេ​ព្យាបាល​អស់​ប្រាក់​ប្រហែល​ ២០០$​ មក​ហើយ​ ដោយ​ឡែក​ខាង​សង្វៀន​ CNC​ ក៏​បាន​ចេញ​ថ្លៃ​ព្យាបាល​មួយ​ចំនួន​ដែរ​ និង​ថ្មីៗ​នេះ​ក៏​បាន​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​ពី​សំណាក់​ក្រុមហ៊ុន​ ISI PALM​ ដល់​រូប​គេ​ផង​ដែរ។

កីឡាករ​ ពៅ​ សក្តិសិទ្ធិ​ ក្រហម

កីឡាករ​ ពៅ​ សក្តិសិទ្ធិ​ ជា​កូន​សិស្ស​លោក​គ្រូ​ មាស​ សុខគ្រី​ មក​ពី​ក្លឹប​ប្រដាល់​ តាព្រហ្មមានជ័យ។​ អ្នក​រូប​នេះ​រង​របួស​ប្រេះ​ក្ដោង​ច្រមុះ​កាល​ពី​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​ថ្ងៃ​ អាទិត្យ​ ទី១៦ ​កក្កដា​ កន្លង​ទៅ​នេះ​ជា​មួយ​កីឡាករ​ថៃ​ Farmonkong​ នៅ​សង្វៀន​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​