សាហាវ​! ៣​​ឆ្នាំ​​ចុងក្រោយ​ Man City ទិញ​​តំបន់​ការពារ​អស់​ជិត​៣០០​លាន​ផោន

  • 2017-07-25 04:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈពេល​​៣​​រដូវ​កាល​ចុងក្រោយ​ក្រុម​ Manchester City ដែល​មាន​មហាសេដ្ឋី​អារ៉ាប​ជា​អ្នក​កាន់កាប់​បាន​ស្វះស្វែង​​​​ទិញ​ខ្សែ​ការពារ​​​​​និង​អ្នក​ចាំទី​ខ្លាំង​ៗ​ជា​ច្រើន ព្រោះ​តែ​តំបន់​នេះ​នៅ​ទន់​ខ្សោយ​នៅ​ឡើយ។

ងាក​មក​បច្ចុប្បន្ន មុន​រដូវ​​កាល​ថ្មី​ចាប់​ផ្ដើម​ក្រុម​មាន​ទីតាំង​នៅ​ទីក្រុង Manchester បាន​​បន្ត​​ទិញ​​កីឡាករ​បន្ថែម​ទៀត​ដូចជា អ្នក​ចាំទី​ប្រេស៊ីល​​ថ្លៃ​ជាង​គេ​លើ​លោកEderson Moraes ជំនួស Claudio Bravo ដែល​លេង​ធ្លាក់​ទម្រង់​​ខ្លាំង ខ្សែ​ការពារ​មាំ​​៣​នាក់​ទៀត​ដូច Kyle Walker,  Danilo និង​ ​Benjamin Mendy  សុទ្ធ​មាន​តម្លៃ​កប់ពពក​​។ ខាង​ក្រោម​ជា​កីឡា​ករ​​​ទាំង​អស់​ដែល​​ Man City ទិញ​ចាប់​ពី​ឆ្នាំ​២០១៤ អស់​ជិត​៣០០​លាន​ផោន៖ ​​​​​ ​

១. Eliaquim Mangala ទិញ​ពី​ Porto តម្លៃ​​៣២​លានផោន​​ (២០១៤)

២.Nicolas Otamend ទិញ​ពី Valencia តម្លៃ៣២​លាន​ផោន (២០១៥)

៣.John Stones ទិញ​ពី Eveton តម្លៃ៤៧​លានផោន (២០១៦)

៤.Claudio Bravo ទិញ​ពី Barcelona តម្លៃ​១៥​លាន​ផោន​ (២០១៦)

៥.Ederson Moraes ទិញ​ពី Benfica តម្លៃ៣៥​លាន​ផោន (២០១៧)

៦.Kyle Walker ទិញ​ពី Spurs តម្លៃ៥៤​លានផោន (២០១៧)

៧.Danilo ទិញ​ពី Real Madrid តម្លៃ២៧​លាន​ផោន (២០១៧)​

៨.Benjamin Mendy ទិញ​ពី Monaco តម្លៃ៥២​លានផោន(២០១៧)

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម