កីឡាករ​៣​នាក់​និង​មនុស្ស​សំខាន់​ម្នាក់​​ជា​កត្តា​ជំរុញ Morata មក Chelsea

  • 2017-07-25 03:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​​​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ចូលរួម​ជាមួយ Chelsea ក្នុង​តម្លៃ​៧០​លាន​ផោន Alvaro Morata បាន​បង្ហាញ​ភាព​រីករាយ ព្រោះ​ទីបំផុត​បាន​បំពេញ​ក្ដី​ស្រមៃ​​ធ្វើ​ការ​ជាមួយ​លោក Antonio Conte។  

កីឡាករ​អេស្ប៉ាញ​​វ័យ​ក្មេង​នឹង​ពាក់​អាវ​លេខ​៩​នៅ Stamford Bridge ហើយ​នឹង​ត្រៀម​​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​នៅ​ថ្ងៃ​អង្គារ​នេះ​​ក្នុង​ជំនួប​រវាង Chelsea និង Bayern Munich នៅ​ប្រទេស​សិង្ហបុរី។ Morata ធ្លាប់​បាន​ចូលរួម​ជាមួយ​ Juventus កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១៤ ស្រប​ពេល Conte កំពុង​ដឹក​នាំ​នៅ​ទី​នោះ។ តែ​​ធ្វើ​ការ​ជាមួយ​គ្នា​បាន​១​ខែ Conte បាន​ចេញ​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​អ៊ីតាលី​វិញ។

បែក​គ្នា​រយៈពេល​៣​ ឆ្នាំ​ទីបំផុត​អ្នក​ទាំង​ពីរ​​បាន​ធ្វើ​ការ​ជាមួយ​គ្នា​វិញ​ ហើយ​ Morata បាន​និយាយ​ក្នុង​វិបសាយ​របស់​ក្លឹប​ថា៖ "ខ្ញុំ​ដឹង​ Conte ចង់​បាន​ខ្ញុំ​​កាល​ពី​អតីត​កាល ហើយ​ខ្ញុំ​ក៏​ចង់​ធ្វើ​ការ​ជាមួយ​លោក​ដែរ ទីបំផុត​ពួក​យើង​នៅ​តែ​អាច​​ចាប់​ដៃ​គ្នា​ទាល់តែ​បាន។ ខ្ញុំ​ពិត​ជា​ចង់​លេង​ដើម្បី​ Chelsea និង ​Conte ណាស់​ដើម្បី​ឈ្នះ​ទាំង​អស់​គ្នា។ ខ្ញុំ​ដឹង​ពី​ការងារ​​​ ​បច្ចេកទេស​លេង និង​ប្រព័ន្ធ​លេង​របស់​គេ”។

ក្រៅ​ពី​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​​វ័យ​៤៧ នៅ​​កីឡាករ Didier Drogba, Andriy Shevchenko និង Fernando Torres គឺ​ជា​កត្តា​កម្លាំង​ចិត្ត​ដ៏​សំខាន់​មួយ​ទៀត​ដែល​ជំរុញ​ឲ្យ Morata មក Chelsea។ កាល​ពី​នៅ​ក្មេង​​ អតីត​កីឡាករ​ Real Madrid រូប​នេះ​តែ​ស្រមៃ​មក​ Chelsea ដោយ​សារ​ឃើញ​ការ​លេង​របស់​កីឡាករ​៣​រូប​ខាង​លើ៕ ​​​

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ