Pok និង​ Margie បង្ហាញ​វីដេអូ​សុំរៀបការ ភាគ ២ ផ្អែម​​ល្ហែម​​​មិន​​ចាញ់​​​ភាគ​​១​

  • 2017-07-25 07:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ថៃ​ Margie Rasri និង​ គូស្នេហ៍​លោក​ Pok Patsonkorn ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ ក្រោយ​ពួក​គេ​ប្រកាស​កាន់​ដៃ​គ្នា​ចូល​រោង​ការ។

សប្ដាហ៍​មុន​ គូស្នេហ៍​តារា​ថៃ​ទាំង​ ២​ Pok និង​ Margie បាន​បង្ហោះ​វីដេអូ​សុំ​រៀបការ​ភាគ​ទី​ ១​ លើ​ YouTube ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចូល​ទស្សនា។ ដោយ​ឡែក​ក្នុង​សប្ដាហ៍​ថ្មី​នេះ​ ពួកគេ​ក៏​បាន​បង្ហាញ​វីដេអូ​ភាគ​ទី​ ២​ នៃ​ការ​សុំ​រៀប​ការ​ ព្រម​ជាមួយ​ពេល​វេលា​ដ៏​រំភើប​ក្រៃលែង​ នៅ​សួន​កម្សាន្ត​ Disneyland សហរដ្ឋ​អាមេរិក។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

វីដេអូភាគទី ២

វីដេអូភាគទី ១

គូ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​ ១​គូ​នេះ​ តែង​ធ្វើ​ឲ្យ​មហាជន​ច្រណែន​ណាស់​ ដោយសារ​ក្ដី​ស្រលាញ់​ដែល​ពួក​គេ​បាន​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ពិត​ជា​មាន​ទំហំ​ធំ​ធេង​ណាស់។ តារា​ស្រី​រូប​ស្រស់​សោភា​រូប​នេះ​ នឹង​ក្លាយ​ជា​កូន​ក្រមុំ​របស់​ កំលោះ​សង្ហា​ Pok ដែល​មក​ពី​គ្រួសារ​អ្នក​មាន​ស្ដុកស្ដម្ភ​ នៅ​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី