​រំលឹក​បម្រាម​ទាំង​ ១៧ ​ត្រូវ​ដឹង​ ​ប្រយ័ត្ន​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​

  • 2017-07-27 01:44:09
  • ចំនួនមតិ

ចន្លោះមិនឃើញ

  • ​បទ​ប្បញ្ញត្តិ​ទាំង ៤ ដែលមាន១៧ ប្រការ​ដែល​បេក្ខជន​មិន​ត្រូវ​អនុវត្ត
  • ករណីមិនគោរពតាម នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ

ចាប់​តាំង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ ​បាន​ធ្វើ​កំណែ​ទម្រង់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ​ក្នុង​ឆ្នាំ ២០១៤​ ​មក​ទល់​បច្ចុប្បន្ន​ ​ក្រសួង​បាន​ចេញ​បទ​ប្បញ្ញត្តិ​ទូទៅ​ សម្រាប់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ វិន័យ​ក្នុង​ការប្រឡង​ឲ្យបាន​ល្អ​។​

​រំលឹក​បទ​ប្បញ្ញត្តិ​ទាំង ៤ របស់​ក្រសួង​ ក្នុងនោះមានចំនួន ​១៧ ប្រការ​ដែល​បេក្ខជន​មិន​ត្រូវ​អនុវត្ត ដោយប្រការ​ហាម​ឃាត់​សំខាន់ៗ​​មាន​ ​ដូចជា​៖

១.​មិន​ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី២​

២. ​មិន​ត្រូវ​ស្លៀក​ពាក់​ឯកសណ្ឋាន​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​មណ្ឌល​ប្រឡង​

៣. ​មិន​​ត្រូវយក​ចូល​ក្នុង​មណ្ឌល​ប្រឡង​នូវ​ ​អាវុធ​ ​ជាតិ​ផ្ទុះ ​ទូរស័ព្ទ​ដៃ​ ​ឧបករណ៍​​អេឡិច​ត្រូនិ​ចគ្រប់​ប្រភេទ​ ​សៀវភៅ​ សំណៅ​ឯកសារ​ ​ប្រដាប់​គិត​លេខ ​នាឡិកា​ដៃ​ដែល​មាន​ប្រដាប់​គិត​លេខ ​កាតា​ប ​កាបូប​យួរដៃ​ ថង់ សំ​ពៀត ​កញ្ចប់​ផ្សេងៗ​ និង​ទឹកលុប​ពណ៌​ស ជាដើម

៤. ​មិន​ត្រូវ​ចូល​ក្នុង​បន្ទប់​ប្រឡង​ ​មុន​ពេល​អនុរក្ស​ហៅ​ឈ្មោះ បានឡើយ។

ក្រសួង​អប់រំ យុវជន​និង​កីឡា ​បាន​អំពាវ​នាវ​ដល់​បេក្ខជន​ទាំងអស់​ ​ត្រូវគោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​ឲ្យ​បាន​ល្អ​ប្រសើរ​ ​ជា​ពិសេស​មិន​ត្រូវ​លាក់ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡងជាដាច់ខាត ​ក្នុង​ករណី​រកឃើញ ត្រូវ​ចាត់ទុកថា​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ ចំពោះ​បេក្ខជន នឹង​ត្រូវ​បានកំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។  ​

​ការ​ប្រឡង​សញ្ញាបត្រ​ធ​ម្យម​សិក្សា​ទុតិយភូមិ​ នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​ ២១​ ​ខែ​ ​សីហា​ ​ឆ្នាំ​ ​២០១៧​ និង​មាន​ចំនួន​សិស្ស​មាន​សិទ្ធិ​ប្រឡង​សរុប​ប្រមាណ​ ១០ ​ម៉ឺន​ ៣ពាន់​នាក់​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​ ១៧៨ ​មណ្ឌល ​ចែក​ចេញ​ជា ៤ ១៥៥ ​បន្ទប់​ ទូទាំង​ប្រទេស​៕

សូមអានអត្ថបទទាក់ទង


អត្ថបទ៖ ស៊ិន សាវ៉េត