ខុស​គ្នា​ដាច់​ហ្មង​មុខ​មាត់​តួ​ ស្រី​ប្រុស​រឿង "អ៊ូ​ខុង" ក្នុង​រឿង​និង​នៅ​​​ក្រៅ​ឆាក

  • 2017-07-27 04:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ចិន​បែប​យុទ្ធសិល្ប៍​ ដែល​កន្ត្រាក់​អារម្មណ៍​មហាជន​ រឿង​ "អ៊ូខុង” កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ ក្រោយ​បង្ហាញ​ខ្លួន​តាម​រោងកុន​ជាច្រើន​ក្នុង​ប្រទេសចិន​ និង​ប្រទេស​នានា​ផ្សេងទៀត​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ។

សាច់រឿង​ និង​ឈុតឆាក​ទាំង​អស់​ក្នុង​រឿង​សុទ្ធ​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើល​ ជា​ពិសេស​គឺ​តួអង្គ​ពិត​ជា​មាន​សមត្ថភាព​ពិសេស​ និង​ស្រស់​ស្អាត។ ឃើញ​តែ​មុខ​មាត់​ក្នុង​រឿង​ ប្រិយមិត្ត​ច្បាស់​ជា​ចង់​ដឹង​ថា​ នៅ​ក្រៅ​តារា​សម្ដែង​ទាំង​នោះ​មាន​សម្រស់​យ៉ាង​ណា​ខ្លះ? ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ សូម​ទស្សនា​ដូច​ខាង​ក្រោម៖

១. តួ​ "ស្ដេចស្វា​ស៊ុន អ៊ូខុង" សម្ដែង​ដោយ​តារា​ប្រុស​ Eddie Peng

២. តួ​ "មេទ័ពមេឃា យ៉ាងជាន" សម្ដែង​ដោយ​តារា​ប្រុស Shawn Yue

៣. តួ​ "សេនាប្រមុខ ធានហ្វុង" សម្ដែង​ដោយ​តារា​ប្រុស Oho Ou

៤. តួ​ "ទេពធីតា អា ជឹ" សម្ដែង​ដោយ​តារា​ស្រី​ Ni Ni

៥. តួ​ "ទេពធីតា អាយៀគ" សម្ដែង​ដោយ​តារាស្រី Zheng Shuang

៦. តួ​ "ព្រះម៉ែ ឋានសួគ៌" សម្ដែង​ដោយ​តារា​ស្រី Faye Yu

៧. តួ​ "មេទ័ព ជាន លាន" សម្ដែង​ដោយ​តារា​ប្រុស Qiao Shan

រឿង​ដែល​មាន​គ្រប់​រសជាតិ​នេះ ចាប់​បញ្ចាំង​ជូន​ទស្សនា​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា​​ចាប់​ពី​ ថ្ងៃ​ទី​ ២៧​ខែ​កក្កដា​ នេះ​ហើយនៅ​គ្រប់​រោង​ភាពយន្ត​ទាំង​អស់​​ដូចនេះ​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ថា​ ដំណើរ​រឿង​របស់​ស្ដេច​ស្វា​ស៊ុន អ៊ូខុង​ទៅ​ជា​យ៉ាង​ណា​ សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ទាំង​អស់​គ្នា៕

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម