គួរ​ប្រើ​ពន្លឺ​អេក្រង់​ស្មាតហ្វូន​កម្រិត​ណា ទើប​ភ្នែក​មាន​សុវត្ថិភាព?

  • 2017-08-01 02:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សំណួរ​មួយ​បាន​ចោទ​សួរ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត តើ​រវាង​កម្រិត​ពន្លឺ​ភ្លឺ​ខ្លាំង​ ​និង​ពន្លឺ​ងងឹត​ ​មួយ​ណា​មាន​សុវត្ថិភាព​ជាង​សម្រាប់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន?

ចម្លើយ​សម្រង់​ចេញ​ពី​គេហទំព័រ​ ​Quora​ ​បាន​ឲ្យ​ដឹង​ថា​ ​កត្តា​ទាំង​នោះ​ផ្អែក​ទៅ​លើ​កម្រិត​ពន្លឺ​នៅ​ជុំវិញ​ខ្លួន​យើង ករណី​បើ​ពេល​នោះ​ងងឹត​ ​ឬ​ជា​ពេល​យប់​ ​កម្រិត​អេក្រង់​បែប​ស្រអាប់ (ងងឹត) ជា​ជម្រើស​ល្អ​ក្នុង​ការ​ប្រើប្រាស់ ដែល​វា​នឹង​មិន​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​ឡើយ។ ទៀតសោត​បើ​អ្នក​ប្រើ​នៅ​ទីតាំង​ដែល​មាន​ពន្លឺ​ជះ​ខ្លាំង ដូច​ជា​ក្រោម​ពន្លឺ​ថ្ងៃ​ជា​ដើម នោះ​អ្នក​នឹង​មិន​អាច​ប្រើ​ពន្លឺ​អេក្រង់​បែប​ស្រអាប់​បាន​ឡើយ លុះ​ត្រា​តែ​ប្ដូរ​កម្រិត​ពន្លឺ​មក​ភ្លឺ​ខ្លាំង​ល្មម​វិញ។ ចំណុច​នេះ អ្នក​ក៏​អាច​ប្រើប្រាស់​មុខងារ Auto-Brightness បាន​ដូច​គ្នា ដោយ​ពពួក​ស្មាតហ្វូន​ស៊េរី​ល្មមៗ ក៏​មាន​ដែរ គ្រាន់​ថា​ពេល​ខ្លះ​វា​មិន​ល្អ​ ​១០០%​ ​ដូច​ការ​កំណត់​ដោយ​ដៃ​ផ្ទាល់​ឡើយ។

ក្រៅ​ពី​នោះ​ជម្រើស​ទី​ ​២​ ​សម្រាប់​អ្នក​ប្រើ​ ​iPhone​ ​គឺ​អាច​ប្រើ​មុខងារ​ជំនួយ ២ យ៉ាង​នៅ​ទីតាំង​ងងឹត រួម​មាន Invert Color និង Night Shift ។​ ដោយ​ ​Invert Color​ ​នឹង​ប្ដូរ​ពណ៌​អេក្រង់​ពី​ អេក្រង់​ពណ៌​ទៅ​ជា​អេក្រង់​ស-ខ្មៅ ហើយ Night Shift​ ​ជា​មុខងារ​ប្រែ​ផ្ទៃ​អេក្រង់​ទៅ​ជា​ពណ៌​លឿង​ស្រអាប់ ប៉ុន្តែ​យើង​អាច​ស្វ័យប្រវត្តិ​ឲ្យ​វា​បិទ​លែង​ដំណើរការ​បាន​នៅ​ពេល​ណា​មួយ។ ចុច​ត្រង់​​នេះ​ ដើម្បី​ដឹង​ពី​វិធី​ប្រើប្រាស់

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Quora   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទពេញនិយម