Alves ថា Neymar ធំ​ដឹង​ក្ដី​ហើយ គេ​អាច​សម្រេច​អ្វី​តាម​ចិត្ត​ខ្លួន​ឯង​បាន

  • 2017-08-07 04:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ការពារ​ក្លឹប Bacelona ​សញ្ជាតិ​ប្រេស៊ីល Dani Alves​ បាន​និយាយ​ថា ខ្លួន​បាន​ដឹង​រួច​ជា​ស្រេច​​ទៅ​ហើយ​ តាំងពី​ប៉ុន្មាន​សប្ដាហ៍​ មុន​ការ​ផ្ទេរ​ជា​​ផ្លូវការ​ ត្រូវ​បាន​ប្រកាស​​ម្ល៉េះ ថា Neymar ​​នឹង​ចាក​ចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ ព្រោះ​មិត្ត​រួម​សញ្ជាតិ​រូប​នេះ​បាន​ប្រាប់​លោក ហើយ​ថែមទាំង​បាន​អូស​ទាញ​​ឲ្យ​ទៅ​ក្លឹប​PSG ជា​មួយ​​​គ្នា​ទៀត​ផង។

“Neymar ធំ​ហើយ​ឥឡូវ​នេះ។ គេ​លែង​ជា​ក្មេង​ប្រុស​ដូច​កាល​មក​ដល់ Barca ដំបូង​ហើយ។ ពេលនោះ​ខ្ញុំ បាន​ណែនាំ​គាត់​អោយ​មក​លេង​នៅ​ក្លឹប​ Barcelona "។ នេះ​បើ​តាម​សារព័ត៌មាន​ Goal​ ។

Alves ថា​​ឥឡូវ​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​តាម​បំណង​តារា​ឆ្នើម​វ័យក្មេង​​ម្ដង ព្រោះ​កាល​ពី​មុន​ខ្លួន​​ក៏​ធ្លាប់​បាន​អូស​ទាញ​សិស្ស​ប្អូន​ឲ្យ​មក​លេង​​នៅ​ទឹក​ដី​អេស្ប៉ាញ​ដែរ។ ខណៈ​ដែល​ពេល​នេះ​វិញ ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​១០​នេះ ​គឺ​អាច​សម្រេច​អ្វី​បាន​ខ្លួន​ឯង គេ​ធ្វើ​អ្វី​ទាំង​អស់​តាម​បេះដូង​ខ្លួន​ត្រូវ​ការ។

​ទាក់ទិន​នឹង​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប PSG ​ក្នុង​តម្លៃ​ខ្លួន​២២២​លាន​អឺរ៉ូ​នេះ​ដែរ Neymar ​បាន​ឱ្យ​ដឹង​ដែរ​ថា​៖ “បេះដូង​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា​ដល់ពេលទៅ Paris Saint-Germain ហើយ។ វា​មិន​មែន​ដោយសារ​តែ​លុយ​ទើប​ខ្ញុំ​មក​ទី​នេះ​នោះ​ទេ។ ខ្ញុំ​​ពិត​ជា​រីករាយ​ខ្លាំង​ណាស់ ខ្ញុំ​មិន​​អាច​បរិយាយ​​អារម្មណ៍​ពេល​នេះ​បាន​ទេ។ ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជួយ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ខ្ញុំ​មក​ដើម្បី​ក្រេប​ការ​ប្រកួតប្រជែង​ថ្មី និង​ឈ្នះ​ពាន”។

ក្នុង​អំឡុង​​ពេល​លេង​ឲ្យ​ក្លឹប Barca អស់​រយៈ​ពេល ៤រដូវ​កាល កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​​ស៊ុត​បញ្ចូល​ទី បាន ៦៨គ្រាប់ បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៣៨ គ្រាប់ និង​បង្កើត​ឱកាស​ក្នុង​ការ​ស៊ុត​រហូត​ដល់​ទៅ ២៨៧ ដង៕

ចុចអានអត្ថបទបន្ដ៖

Mourinho ធ្វើ​បាន​កំណត់ត្រា​មួយ​ក្នុង​​ប្រវត្តិសាស្ត្រ​បាល់ទាត់ គ្រប់​គ្នា​ស្មាន​មិន​ដល់

Conte ប្រាប់​មូលហេតុ​ដែល​ Courtois ទាត់​ប៉េណាល់ទី​ទល់​ Arsenal

ប្រភព៖ Goal   ប្រែសម្រួល៖ សុខ លាង​ហ៊ត