Conte ប្រាប់​មូលហេតុ​ដែល​ Courtois ទាត់​ប៉េណាល់ទី​ទល់​ Arsenal

  • 2017-08-07 02:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ Community Shield រវាង Arsenal និង​ Chelsea កាល​ពី​យប់​មិញ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ ១-១ ហើយ​ Arsenal បាន​យក​ឈ្នះ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

ក្នុង​ការ​ទាត់​ម្នាង​៥​គ្រាប់​ ក្រុម​ជើងឯក​ FA Cup បាន​ទាត់​ចូល​រហូត​៤​គ្រាប់​ ហើយ​ Chelsea ដែល​ជា​ជើង​ឯក​ Premier League ទាត់​ចូល​១​គ្រាប់​ប៉ុណ្ណោះ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​អ្នក​ចាំ​ទី​ Courtois ត្រូវ​ជ្រើស​ឲ្យ​ធ្វើ​ជា​អ្នក​ទាត់​ប៉េណាល់​ទី​ម្នាក់​ដែរ។

អ្នក​ចាំទី​ដៃ​ទី​មួយ​របស់​ Chelsea បាន​ទាត់​ប៉េណាល់​ទី​គ្រាប់​ទី​ពីរ​បន្ទាប់​ពី Gary Cahill ប៉ុន្តែ​រូប​គេ​ធ្វើ​មិន​បាន​សម្រេច​ទេ​ ហើយ​ទាត់​ទៅ​បុក​របារ​ទី​ខាង​លើ។ ពាក់​ព័ន្ធ​នឹង​ចម្ងល់​ដែល​ជ្រើស​អ្នក​ចាំ​ទី​ឲ្យ​ទាត់​ដូច្នេះ​លោក​ Antonio Conte បាន​បកស្រាយ​ថា​ដោយសារ Courtois ជា​ពេជ្ឈឃាដ​ទាត់​ប៉េណាល់ទី​ល្អ​បំផុត​របស់​ក្រុម។

“Courtois គឺ​ជា​អ្នក​​​ទាត់​ប៉េណាល់ទី​​ល្អ​បំផុត​ម្នាក់​។ បើ​សិន​ជា​កីឡាករ​ណា​ដែល​បង្ហាញ​សមត្ថភាព​បាន​ល្អ​នៅ​ពេល​ហ្វឹកហាត់​ អ្នក​ត្រូវ​តែ​ជ្រើសរើស​គេ​ឲ្យ​ទាត់"។ អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ប្រាប់​ដូច្នេះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន