Mourinho ថា គ្រាប់​បាល់​​ទី​មួយ​យប់មិញ Offside ទេ បើ​មាន​ VAR ពិនិត្យ​ល្អ

  • 2017-08-09 02:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ជឿជាក់​ថា គ្រាប់​ទី​មួយ​​របស់ Casemiro យប់​មិញ​គឺ​ជា​បាល់​ជំហរ​ក្រៅ​ល្បែង (Offside) ហើយ​សោកស្ដាយ​ដែល​គ្មាន​វីដេអូ​អាជ្ញាកណ្ដាល​ពិនិត្យ (VAR) ពេល  Manchester United ចាញ់ Real Madrid។

ការ​ប្រកួត​យប់​មិញ បិសាច​ក្រហម Man Utd មាន​ឱកាស​រក​គ្រាប់​បាល់​​បាន​ច្រើន ប៉ុន្តែ​តែងតែ​ធ្វើ​ឲ្យ​ឱកាស​នោះ​រំលង​ហួស។ ពាក់ព័ន្ធ​នឹង​ការ​បរាជ័យ Mourinho បាន​ប្រាប់​សារព័ត៌មាន​ថា៖ "គ្រាប់​បាល់​ទី​មួយ​របស់ Real Madrid គឺ ​ជំហរ​ក្រៅ​ល្បែង។ ប្រសិន​ពួក​យើង​មាន​វីដេអូ​អាជ្ញាកណ្ដាល​ពិនិត្យ​ ប្រាកដ​ណាស់​វគ្គ​ទី​មួយ​លទ្ធផល​ ០-០"។ ​ អ្នក​ចាត់ការ​ព័រទុយហ្គាល់​ក៏​បាន​លើក​សរសើរ​​អតីត​ក្រុម​ចាស់​របស់​ខ្លួន​បន្តិច​ដែរ​ថា ថាមពល​របស់ Real Madrid មក​ពី​ក្រុម​​​មួយ​មាន​​ដែល​មាន​កម្រិត​ខ្ពស់​លេង​ស៊ី​គ្នា​ ជា​ពិសេស​ខ្សែ​បម្រើ​ដែល​មាន​លទ្ធភាព​អាច​បញ្ជូន​បាល់​យ៉ាង​ល្អ។ តែ​លោក​រីករាយ​នឹង​ការ​លេង​​យប់​មិញ។

Mourinho ការ​បាន​និយាយ​លើក​ទឹក​ចិត្ត​កីឡាករ​ចំណូល​ថ្មី​ Romelu Lukaku ត្បិត​តែ​ខកខាន​ឱកាស​មួយ​ចំនួន​ថា៖ "វា​ពិត​ជា​ពិបាក​​សម្រាប់​ការ​លេង​ជាមួយ​ក្រុម​ដែល​​មាន​ការ​គ្រប់គ្រង​បាល់​ល្អ ពិត​ហើយ Lukaku ​បាត់​បង់​​​​​​ឱកាស​រក​គ្រាប់​បាល់​បើក​ឆាក តែ​គេ​​រក​បាន​មួយ​គ្រាប់​នឹង​បាន​ប្រយុទ្ធ​​យ៉ាង​ល្អ​ជាមួយ Sergio Ramos និងphael Varane ខ្ញុំ​សប្បាយ​ចិត្ត​ នៅ​ពេល​ដែល​គេ​សម្រប​ខ្លួន​ល្អ​មួយ​ក្រុម​​ដ៏​អស្ចារ្យ"៕

គ្រាបើបាល់ Casemiro យប់​មិញ

ចុចអាន៖

​ ​ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី