រឿងមួយគ្រប់គ្នាមិនសូវដឹង តាមពិត Floyd ធ្លាប់ចាញ់កាលនៅក្មេង
- 2017-08-09 08:29:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងមួយគ្រប់គ្នាមិនសូវដឹង តាមពិត Floyd ធ្លាប់ចាញ់កាលនៅក្មេង
ចន្លោះមិនឃើញ
Floyd Mayweather វ័យ៤០ឆ្នាំត្រូវគេចាត់ទុកថា ជាអធិរាជម្នាក់លើសង្វៀនប្រដាល់សកល ព្រោះក្នុងអាជីពប្រកួតរបស់គេ ៤៩ដងមិនដែលចាញ់ឡើយ ហើយគេកំពុងសម្លឹងមើលជ័យជម្នះទី៥០នៅថ្ងៃទី ២៦ ខែ សីហាខាងមុខ ពេលជួបអ្នកប្រដាល់មិនដែលជាន់រេញប្រដាល់សកល Conor McGregor។
គ្រប់គ្នាតែងតែឭថា Floyd ជាអ្នកប្រដាល់មិនដែលចាញ់ ប៉ុន្តែរូបគេធ្លាប់ទទួលរកបរាជ័យម្ដងកាលពីព្រឹត្តិការណ៍អូឡាំពិក ទីក្រុង Atlanta ឆ្នាំ១៩៩៦។ រំឭកអតីតកាល រឿងរ៉ាវនេះបានរំលងហួស២១ឆ្នាំទៅហើយ ក្នុងព្រឹត្តិការណ៍ពេលនេះ Floyd ជាអ្នកប្រដាល់តំណាងអាមេរិកវ័យក្មេងម្នាក់វាយក្នុងប្រភេទទម្ងន់ Featherweights (ចម្លោះ៥៧-៥៩គីឡូក្រាម)។
ក្នុងជម្រុះប្រកួតទីមួយ Mayweather បានទម្លាក់កីឡាករកាហ្សាក់ស្ថាន Bakhtiyar Tileganov ឲ្យសន្លប់ត្រឹម៥៧វិនាទីទឹកទីមួយ ជុំបន្ទាប់យកឈ្នះ Artur Gevorgyan របស់អាមេនី ដោយលទ្ធផល ១៦-៣។ ឈានដល់វគ្គបន្ទាប់ឈ្នះកីឡាករគុយបា Lorenzo Aragon ទាំងប្រផឹតប្រផើយ ១២-១១ ហើយក៏បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួបកីឡាករ Serafim Todorov ពេលនោះហើយដែលរឿងចម្រូងចម្រាសកើតឡើង ព្រោះពេលប្រកាសលទ្ធផលអាជ្ញាកណ្ដាលបានលើកដៃឲ្យ Floyd ឈ្នះ ប៉ុន្តែក្រោយមកបែរជាប្រកាស Todorov ឈ្នះទៅវិញ។
លទ្ធផលនេះធ្វើឲ្យអ្នកប្រដាល់រហស្សនាម Money ខកចិត្ត ធ្លាក់ទៅវាយយកមេដាយសំរឹទ្ធិ ជាមួយអ្នកប្រដាល់អាហ្សង់ទីន Pablo Chacón។ ត្បិតតែមិនសប្បាយចិត្តតែអ្នកប្រដាល់កំពូលឌឺរូបនេះប្រឹងប្រែងវាយឈ្នះមេដាយសំរឹទ្ធជួនជាតិពេលនោះ។ ឆ្នាំ១៩៩៦ គឺជាឆ្នាំ Floyd Mayweather ចូលវាយប្រដាល់អាជីពដំបូង ប៉ុន្តែការប្រកួតចាញ់ ឬឈ្នះនៅព្រឹត្តិការណ៍បែបនេះគេមិនរាប់ចូលក្នុងកំណត់ត្រាប្រដាល់សកលអាជីពឡើយ៕
ការប្រកួតរវាង Mayweathe និង Todorov
ចុចអាន៖
លើកពានយប់មិញធ្វើឲ្យ Zidane ជាប់កំណត់ត្រាសំខាន់មួយនៅ Real
Mourinho ថា គ្រាប់បាល់ទីមួយយប់មិញ Offside ទេ បើមាន VAR ពិនិត្យល្អ