ទើប​តែ​សម្រាល​កូន​ភ្លោះ​ហើយ Beyoncé ចាប់​ផ្ដើម​​បង្ហាញ​រាង​​ទៀត​បាត់!

  • 2017-08-12 07:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Beyoncé ទើប​តែ​សម្រាល​បាន​កូន​ភ្លោះ​ពីរ​រូប​គឺ Sir Carter និង Rumi កាល​ពី​ខែ​មិថុនា ហើយ​មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​បាន​ពីរ​ខែ​ស្រួល​បួល​ផង​ នាង​បាន​បង្ហាញ​រូប​រាង​សិច​ស៊ីទៀត​បាត់​ទៅ​ហើយ។

តារា​វ័យ​ ៣៥​ឆ្នាំ​រូប​នេះ​បាន​ពាក់​អាវ​ខើច​បញ្ចេញ​ក្បាល​ពោះ​​ជាមួយ​នឹង​ខោ​ខោវប៊យ​ខ្លី​មុន​នឹង​ចេញ​ទៅ​ចូល​រួម​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​រ៉េប​ Kendrik Lamar។

នេះ​ជា​លើក​ទី១​ដែល​នាង​ចាប់​ផ្ដើម​ចេញ​ទៅ​ខាង​ក្រៅ​នឹង​ចូល​រួម​កម្មវិធី​ផ្សេងៗ ក្រោយ​សម្រាល​កូន​ភ្លោះ​ទាំង​ពីរ​។ ម្ចាស់​បទ​ "If I Were a Boy” រូប​នេះ​បាន​បង្ហោះ​រូប​ទាំង​នេះ​ទៅ​លើ​ក្នុង​វិប​សាយ​ផ្ទាល់​ខ្លួន​ គឺ​ Beyonce.com ជាមួយ​ឃ្លា​សរសេរ​ថា "The Damn Tour” ដែល​ជា​ឈ្មោះ​តន្ត្រី​ទេសចរណ៍​របស់ Kendrick Larmar។

គិត​ត្រឹម​ពេល​នេះ​ Beyoncé មាន​កូន​បី​រូប​ហើយ​គឺ Blue Ivy, Sir Carter និង Rumi ​ជា​ចំណង​ដៃ​នាង​និង​ស្វាមី​ Jay Z ដែល​បាន​រៀប​ការ​កាល​ពី​ឆ្នាំ​២០០៨៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ