​៥ជំហាន​ ដោះស្រាយ​លំហាត់​រូបវិទ្យា​ មិន​ខ្លាច​បាត់​ពិន្ទុ​សម្រាប់​សិស្ស​បាក់​ឌុប

  • 2017-08-15 03:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​ពេល​មិន​ដល់​មួយ​អាទិត្យ​ទៀត​ទេ​ ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ​ឬ​បាក់ឌុប​ នឹង​ឈាន​ចូល​មក​ដល់​ ​ជាមួយ​គ្នា​នេះ​ ​ប្អូនៗ​ដែល​ជា​បេក្ខ​ជន​ប្រឡ​ង បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ។ ​ដោយ​ឡែក​ ​ថ្ងៃនេះ​ ​Sabay សូម​ពាំនាំ​ជំហាន​សំខាន់ៗ​ក្នុងការ​ដោះ​ស្រាយ​លំហាត់​រូបវិទ្យា​ពី​លោកគ្រូ​ ​អ៊ាង​ ​ពិសី​ ​ជំនាញ​ផ្នែក​រូបវិទ្យា​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ដោយ​លោក​គ្រូបាន​ប្រាប់​ពីវិធី​ធ្វើ​សំណេរ​លំហាត់​ឲ្យ​មាន​របៀប​តាម ​៥ជំហាន​ ដល់​សិស្ស​ត្រូវ​អនុវត្ត​ មាន​ដូចជា​៖

​ជំហាន​ទី១. ​យល់​ពី​បាតុភូត​

លោកគ្រូ​អះអាង​ថា​ ​ការ​សរសេរ​តាម​ជំហាន​ទាំងនេះ​ ​នឹង​ជួយ​ឲ្យ​សិស្ស​ទទួល​បាន​ពិន្ទុ​ខ្លះ បើ​ទោះ​បី​ធ្វើ​មិន​ត្រូវ​ក៏​ដោយ​។ ​ម្យ៉ាង​លោក​គ្រូ​រំឮកថា​ ​មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​សំណេរ​លំហាត់​ សិស្ស​ត្រូវ​អាន​ឲ្យ​យល់​ប្រធាន​លំហាត់​ និង​ត្រូវ​ដឹង​ពី​បាតុភូត​ក្នុង​លំហាត់​ជាមុន​សិន​។

លោកគ្រូ​ ​អ៊ាង​ ​ពិសី​

**​ជំហាន​ទី២. ​និមិត្ត​សញ្ញា​ (Symbol)​**

បន្ទាប់​ពី​យល់​ប្រធាន​ថា​វាជា​បាតុភូត​អ្វី​ហើយ​ ​សិស្ស​ត្រូវ​ស្រង់​សម្មតិកម្ម ​និង​ត្រូវ​ស្គាល់​ពី​និមិត្តសញ្ញា​ ថា​តើ​និមិត្ត​ញ្ញា​ទាំងនេះ​ ​អាច​ប្រើ​រូបមន្ត​មួយ​ណា​ត្រឹមត្រូវ​។ ​ឧទាហរណ៍ ​គេ​ឲ្យ​និមិត្ត​សញ្ញា(β) ​តំណាង​ឲ្យ​អ្វី​ជា​ដើម ​និង​មាន​រូបមន្ត​ប៉ុន្មាន​អាច​ប្រើ​បាន​។

ជំហាន​ទី៣. ​រូបមន្ត​ (Formula)

​ការជ្រើសរើស​រូបមន្ត​ ​ត្រូវ​មើល​ទៅ​លើ​សម្មតិកម្ម​ដែល​មាន​ក្នុង​ប្រធាន​។ ​ត្រង់​ចំណុច​នេះ​​ សិស្ស​ត្រូវ​រកនឹក​រូបមន្ត​ដែល​ត្រឹមត្រូវ​បំផុត​ និង​សរសេរ​តាម​រូបមន្ត​ចូល​ក្នុង​សំណេរ​លំហាត់​។

​ជំហាន​ទី៤. ខ្នាត ​(Units)

ខ្នាត​ជា​ចំណុ​ចពិសេស​ ​ក្នុង​ការ​ដោះ​ស្រាយ​លំហាត់​ឲ្យ​បាន​លឿន​។ ​មាន​ន័យ​ថា​ សិស្ស​ត្រូវ​ចង​ចាំ​ខ្នាត​ទាំង​ ៦ ពិសេសៗ ដែល​មាន​គ្រប់​លំហាត់​រូបវិទ្យា​ជាង​ ៩០ភាគរយ​ ​ហើយ​ខ្នាត​នេះ​ ក៏​គេ​យក​ទៅ​ប្រើ​ក្នុង​លំហាត់​គីមី ​និងជីវវិទ្យា​ផងដែរ​។ ​ខ្នាតទាំង​នោះ​មាន​ដូចជា​៖ m(mega)*106 , k(kilo) *103 , d(deci) *10-1 , C(centi) *10-2 , m(mili) *10-3 , µ(micro) *10-6 ។

ជំហានទី​៥. គណនា​ (Calculation)​

នៅ​ពេល​ដែល​គណនា​ ​គឺ​មិន​តម្រូវ​ឲ្យ​ប្រើ​ម៉ាសគិត​លេខ​​ឡើយ ​ហេតុ​នេះ​ត្រូវ​គណនា​ឲ្យ​បាន​ហ្មត់​ចត់​ ល្អិតល្អន់​ ​និង​ប្រយ័ត្ន​ប្រយែង​ ​ត្រូវ​ចំនុច​បំបែក​ខ្នាត​ ​ជា​ពិសេស​ទៀត​នោះ​ត្រង់​ចម្លើយ​ សិស្ស​ត្រូវ​គូស​ប្រអប់​ឲ្យ​បាន​ស្អាត​ និង​មាន​របៀប​ផង​ដែរ​៕

ចុចអានបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត