គ្រូ​រូប​វិទ្យា​ប្រាប់​ «លេខហុងស៊ុយ» ​ចេញ​ប្រឡង​បាក់​ឌុប​រាល់​ឆ្នាំ​

  • 2017-08-08 07:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូប​វិទ្យា​ ជា​មុខ​វិទ្យា​ដែល​មិន​ងាយ​ស្រួល​មួយ​ក្នុង​ចំណោម​មុខ​វិទ្យា​ធំៗ​ចំនួន​ប្រាំ​។ ​មិន​ងាយ​ស្រួល​ ​ព្រោះ​ថា​ មុខ​វិជ្ជា​នេះ ​ត្រូវ​ការ​ចង​ចាំ​រូបមន្ត ​និមិត្ត​សញ្ញា​ និង​ខ្នាត​ជា​ច្រើន​អន្លើ​។

លោក អ៊ាង​ ពិសី​ គ្រូបង្រៀនមុខវិជ្ជា ​រូបវិទ្យា​

​សម្រាប់​ថ្ងៃ​នេះ​ ​Sabay ​សូម​នាំ​យក​ដំបូន្មាន​ពី​លោក​ អ៊ាង​ ពិសី​ គ្រូ​បង្រៀន​រូបវិទ្យា​ថ្នាក់​ទី ១២ ​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​លោក​គ្រូ​ប្រាប់​ពី​លេខ​ ​ឧស្សាហ៍​ចេញ​លើ​វិញ្ញាសារ​ប្រឡង​បាក់​ឌុប​មិនដែលរំលងឡើយ ដោយ​លោក​គ្រូ​បាន​ហៅ​លេខ​ទាំង​អស់​នោះ​ថា​ ជា​លេខ​ហុង​ស៊ុយ​។

​លោក​គ្រូ​ ​ពិសី​ ​ពន្យល់​ថា​ «លេខហុងស៊ុយ» គឺ​ជា​លេខ​ដែល​ងាយ​គិត​ ​និង​ងាយ​ចំណាំ​ទុក ​មិន​ចាំ​បាច់​ប្រើ​ Casio។ ​ហេតុ​ដូច្នេះ​ ​លោក​គ្រូ​សូម​ណែនាំ​ឲ្យ​កូន​សិស្ស​ទាំង​អស់​ចង​ចាំ​ ​និង​ទន្ទេញ​ឲ្យ​វាចាំ។​

«​លេខ​ហុង​ស៊ុយ»​ រួម​មានដូចជា​៖

0.125=1/8, 0.25= ¼, 0.5= ½, 0.75=3/4, 1.25=5/4, π =3.14, 2π= 6.28, 3π=9.42, 4π=12.56

ចុចអានអត្ថបទបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត