រដ្ឋាភិបាល​វិនិយោគទឹក​ប្រាក់​៨០លាន​ដុល្លារ​ដើម្បី​ធានា​តម្លៃ​ស្រូវ

  • 2017-08-15 10:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិ​បាល​កម្ពុជា​វិនិយោគ​ទឹក​ប្រាក់៨០​លាន​ដុល្លារ​ដើម្បី​ទិញ​ស្រូវ​ពីកសិករ​ក្នុង​គោលបំណង​រក្សា​តម្លៃ​ស្រូវ​ឲ្យ​មាន​លំនឹង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ទីភ្នាក់​ងារ​ព័ត៌មាន​កម្ពុជា​ AKP នៅ​ថ្ងៃ​នេះ។

បើ​តាម​AKP សម្តេចនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​សម្រេច​ឲ្យ​ក្រ​សួង​សេដ្ឋ​កិច្ច​បញ្ចេញ​ប្រាក់​៨០​លាន​ដុល្លារ​សម្រាប់​វិនិយោគ​រយៈពេល​ខ្លី​ទាក់ទង​នឹង​ការ​រក្សា​លំនឹង​តម្លៃ​ស្រូវ។ ថវិកានេះ​៣០​​លាន​ដុល្លារ​នឹង​ត្រូវ​ផ្តល់​ជា​ហិរញ្ញ​ប្បទាន​ដល់​ភ្នាក់​ងារ​ទិញ​ស្រូវ​​ក្នុងការ​កសាង​ឃ្លាំង​ស្តុក​ស្រូវ និង​ឡសម្ងួត​។ ដោយ​ឡែក​៥០​លាន​ដុល្លារ​ទៀត​នឹង​ត្រូវ​ផ្តល់ទៅ​កាន់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដើម្បី​ផ្តល់​ជា​កម្ចី​ដល់ម្ចាស់​រោង​ម៉ាស៊ីន​ខ្នាត​ធំ​ជា​ដើម។ នេះ​បើ​តាម​AKP ដដែល។

ក្រៅពី​វិធានការណ៍​នេះ ​រដ្ឋាភិបាល​ក៏​មាន​វិធាន​ការ​ណ៍​រយៈពេល​វែង និង​មធ្យម​ផ្សេងទៀត​ផង​ដែរ​ក្នុងកា​រលើ​កំពស់វិស័យ​ស្រូវ​អង្ករ​នេះ។

គួ​របញ្ជាក់​ថា​កាលពី​ឆ្នាំ​ទៅ​កសិករ​បាន​ត្អូច​ត្អែពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ និង​ឈាន​ដល់​មាន​ការជួប​ជុំបិទ​ផ្លូវ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ពី​ថ្នាក់​ដឹកនាំ​ផង​ដែរ៕​​ ​​​​​ ​កម្ពុជា​នឹង​ចំណេញ​លើស​ពី​ការ​គិត​ បើ​កសិករ​នាំ​គ្នា​ដាំ​ស្រូវ​សរីរាង្គ​

រដ្ឋាភិ​បាល​នឹងប្រ​ជុំ​ផ្សព្វ​ផ្សាយពី​យន្ត​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ករសិករនៅ​សប្តាហ៍​ក្រោយ

អត្ថបទ៖ ទូច សុខា