ស្រ្ដីឈុត​ក្រហមម្នាក់ ត្រូវជ្រូក​ព្រួតដេញ​ឈ្មុស​ស្ទើរបាត់​បង់ជីវិត ព្រោះ..

  • 2017-08-20 06:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជន​ជាតិ​ឥណ្ឌា​អាយុ ៦០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ជ្រូក ២​ក្បាល​ព្រួត​គ្នា​ដេញ​ឈ្មុស​ ខាំ​ហែក​សំលៀក​បំពាក់​​ របួស​ពេញ​ខ្លួន ​ខណៈ​ពេល​ត្រលប់​មក​ពី​ធ្វើ​ការ​វិញ។

​ការ​យាយី​របស់​សត្វ​ជ្រូក​ដ៏​កម្រ​ប្រទះ​ឃើញ​​នេះ ត្រូវ​បាន​គេ​ថត​ជាប់​ក្នុង​ទូរសព្ទ​ដៃ​ពី​លើ​ផ្ទះ​នៃ​ជ្រុង​ម្ខាង​ដោយ​ឃើញ​ស្ត្រី​​រងគ្រោះ​បាន​ដេក​ដួល​ក្រឡាប់​ផ្កាប់​ផ្ងារ​​លើ​ដី ខណៈ​ជ្រូក​ទាំង​ពីរ​ចោម​រោម​ខាំ​ ទាញ​ទាំង​កម្រោល​ត្រង់​ដៃ ​ជើង និង​ក្បាល។

ឃើញ​ហេតុការណ៍​បែប​នេះ ​អ្នក​ជិះ​ម៉ូតូ ២នាក់​ អម​ជាមួយ​អ្នក​ភូមិ​ផ្សេង​ទៀត ​បាន​ចូល​ទៅ​​ជួយ​​ដេញ​ជ្រូក​ជាមួយ​ឧបករណ៍​ផ្សេង​ៗ​ឲ្យ​វា​ទៅ​ឆ្ងាយ។

ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ Bibi Jan ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ទៅ​ក្បែរ​កូន​ជ្រូក​ទើប​កើត រួច​ក៏​ត្រូវ​មេ​របស់​វា​ដេញ​ឈ្មុស​តែ​ម្ដង ដើម្បី​ការ​ពារ​កូន​តូច។ ភ្លាម​ៗ​ក្រោយ​​ដណ្ដើម​បាន​ពី​មាត់​ជ្រូក ជន​រងគ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទីក្រុង Kavali រដ្ឋ Andhra Pradesh ​ជាមួយ​របួស​ជើង មុខ និង​ដៃ តែ​មិន​ប៉ះ​ពាល់​ដល់​អាយុជីវិត​ទេ។

យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ភូមិ​ប្រាប់​ថា ​នេះ​ជា​ការ​វាយ​ប្រហារ​របស់​ជ្រូក​​លើក​ទី ៣​ ហើយ​នៅ​តំបន់​ពួក​គាត់​​ក្នុង​សប្ដាហ៍​នេះ​ដោយ​មាន​​ក្មេង​ប្រុស​អាយុ ៣​ឆ្នាំ​ម្នាក់ និង​គ្រូ​បង្រៀន​ម្នាក់​​ទៀត​ផង​៕

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ឡេង ភារុណ