មូលហេតុ​ធំៗ ២​យ៉ាង​ដែល​ធ្វើឲ្យ​អ្នកកើតស្រែង​

  • 2017-08-20 08:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ស្រែង​ គឺ​ជា​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​បណ្តាល​ឲ្យ​កើនឡើង​នូវ​កោសិកា​ស្បែក​យ៉ាង​លឿន​។ ការកើនឡើង​កោសិការ​បែប​នេះ​នឹង​ធ្វើឲ្យ​ស្បែក​ទៅ​ជារ​បកៗ​តែម្តង​។ ការ​រលាក និង​ឡើង​ក្រហម​នៅ​ជុំវិញ​នៅ​កន្លែង​ស្បែក​ដែលរ​បក​នោះ​ក៏មាន​ដែរ​។

​ជាធម្មតា ស្បែក​របកៗ​ជា​ប្រភេទ​ស្រែង​នោះ​ច្រើន​តែ​កើត​ឡើង​នៅ​កន្លែង​មាន​សន្លាក់​ដូចជា កែងដៃ និង​ជង្គង់​។ វា​ប្រហែលជា​អាច​កើតឡើង​នៅ​កន្លែង​ណា​ផ្សេង​ទៀត​នៃ​រាងកាយ​ដែរ​ដូចជា ប្រអប់​ដៃ ប្រអប់ជើង ក​រ ស្បែកក្បាល និង​មុខ​។ កន្លែង​ដែល​មិនសូវ​កើតមាន​នោះ គឺ​ក្រចក មាត់ និង​តំបន់​ជុំវិញ​ប្រដាប់ភេទ​។ ​ អ្នកវិទ្យាសាស្ត្រ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា អ្វី​ទៅជា​មូលហេតុ​របស់​ជំងឺ​ស្រែង​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ មាន​កត្តា​ពីរ​យ៉ាង​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​ស្រែង​ដូចជា​៖ ​

ប្រព័ន្ធ​ភាពស៊ាំ​ ​ជំងឺ​ស្រែង​គឺ​ជា​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី មានន័យ​ថា កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​មាន​ការយល់ច្រឡំ​ក្នុង​ការវាយប្រហារ​កោសិកា​ស្បែក​ខ្លួនឯង ដោយ​គិត​ថា​វា​ជា​របស់​ដែល​មក​ពី​ខាងក្រៅ​ខ្លួន បាក់តេរី ឬ​វីរុស​។ ​ ហេតុដូច្នេះ​ហើយ ទើប​វា​បង្ក​ទៅ​ជា​កំណក​ស្បែក​ក្រាស់​ទៅៗ រហូត​ដល់​កើតមាន​ជា​ក្រហម និង​រលាក​ជា​ស្រែង​តែម្តង​។ ​

ហ្សែ​ន​ ​អ្នក​ខ្លះ​ទទួល​ហ្សែ​ន​ពូជ​ពី​ឪពុកម្តាយ​ដែល​មាន​ជំងឺ​ស្រែង ដូច្នេះ​ពួកគេ​ក៏​ទំនង​ជា​នឹង​កើត​ជំងឺ​នេះ​ដែរ​។ បើសិនជា​អ្នក​មាន​សមាជិក​គ្រួសារ​មាន​ជំងឺ​ស្រែង​មែន ការប្រឈមមុខ​របស់​អ្នក​គឺ​ខ្ពស់​ណាស់​ហើយ​។ ប៉ុន្តែ​ភាគរយ​នៃ​អ្នក​ដែល​មាន​ជំងឺ​ស្រែង និង​ការត្រៀម​នឹង​កើត​ជំងឺ​នេះ​ដោយសារហ្សែ​ន​គឺ​តិច​ណាស់ ប្រហែលជា​ពីរ ទៅ​បី​ភាគរយ​ប៉ុណ្ណោះ​ទេ​៕

កើត​ស្រែង​ត្រូវ​ព្យាបាល​យ៉ាងដូចម្តេច​?

​នៅក្នុង​ករណី​ភាគច្រើន អ្នក​អាច​ព្យាបាល​ស្រែង​លើ​ស្បែក​បាន ដោយ​ការប្រើ​ក្រែម ដែល​មាន​ថ្នាំ​សម្លាប់​ពពួក​ផ្សិត​។ មនុស្ស​ជាច្រើន អាច​ប្រើ​វា​បាន ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​។ ក្រែម​សម្លាប់ព​ពួកផ្សិត ដែល​មិន​ត្រូវការ​វេជ្ជបញ្ជា មានដូចជា​ថ្នាំ Miconazole ឬ Clotrimazole ។

ឈ្មោះ​ម៉ា​ក​របស់​ថ្នាំ​ទាំង​នេះ​អាច​រួមមាន Micatin, Mycelex និង​Tinactin ។ ក្រែម Terbinafine( Lamisil ) ក៏​អាច​យកមកប្រើ​បាន​ផង​ដែរ ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​ឡើយ​។​

•​ ​លាង​សម្អាត​កន្ទួល ជាមួយនឹង​សាប៊ូ និង​ទឹក ហើយ​សម្ងួត​វា​ឲ្យបាន​ល្អ​

•​ ​លាប​ក្រែម​សម្លាប់ព​ពួកផ្សិត លើ​គែម​នៃ​កន្ទួល​នោះ​

•​ ​សូម​អនុវត្ត​តាម​ការណែនាំ នៅលើ​កញ្ចប់​ថ្នាំ​

•​ ​សូម​កុំ​បញ្ឈប់​ការប្រើ​ថ្នាំ​នេះ បើទោះបីជា​រោគសញ្ញា បាន​បាត់​ក៏ដោយ ពីព្រោះ អ្នក​ប្រហែលជា​នឹង​ត្រូវការ បន្ត​ការព្យាបាល​រយៈពេល​ពីរ ២ ទៅ ៤ សប្តាហ៍​តទៅទៀត​។​

•​ ​ប្រសិនបើ​រោគសញ្ញា មិន​មាន​ភាពប្រសើរឡើង បន្ទាប់​ពី​ពីរ​សប្តាហ៍ សូម​ទា​ក់ទង់​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក​៕

ចុចអាន៖

ផ្ដល់សិទ្ធិ​ដោយ៖ Health