ទីក្រុងល្បីឈ្មោះ​មួយនៅ​វៀតណាម មនុស្ស១០​នាក់ មាន​ម្នាក់​ញៀនថ្នាំ

  • 2017-08-22 01:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ហូជីមិញ ឬ​ធ្លាប់​ហៅ​ថា​ សាយហ្គន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ចំណុច​ក្ដៅ​គគុក​ករណី​គ្រឿង​ញៀន​ដោយ​មាន​អ្នក​​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ចុះ​បញ្ជី​ចំនួន ២២ ០០០​នាក់ ឬ​ស្មើ​នឹង​ ១០​%​​នៃ​អ្នក​ប្រើ​ប្រាស់​ទូទាំង​ប្រទេស។ នេះ​បើ​តាម​តួលេខ​ថ្មី​បាន​រក​ឃើញ។

សាស្ត្រាចារ្យ​ជាន់​ខ្ពស់​នៃ​សាកល​វិទ្យាល័យ​សង្គម​កិច្ច និង​មុខ​របរ ​បាន​បញ្ជាក់​ក្នុង​​សន្និសីទ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ចំនួន​​អ្នក​ញៀន​ថ្នាំ​នៅ​វៀតណាម​​បាន​កើន​ឡើង​រហូត​ដល់ ១០​%​ក្នុង​មួយ​ឆ្នាំ គឺ​ប្រមាណ ២១​ម៉ឺន​​នាក់​នា​ពេល​បច្ចុប្បន្ន។ លោក​ស្រី​អះអាង​ថា តួលេខ​នេះ​ចងក្រង​ដោយ​ក្រសួង​សង្គម​កិច្ច និង​មុខ​របរ​ផ្ទាល់​តែ​ម្ដង។

បើ​តាម​ប្រភព​ខាង​លើ​បន្ត​ថា ចំនួន​កើន​ឡើង​នៃ​​អ្នក​ញៀន​ថ្នាំ​ទាំង​នោះ​ភាគ​ច្រើន​ជា​យុវវ័យ និង​សិស្ស​សាលា​ក្មេង​ៗ។ ចំណែក​ទីក្រុង​ហាយណូយ ​ស្ថិត​​នៅ​លំដាប់​ទី ២​ មាន​អ្នក​ញៀន​ថ្នាំ​ប្រមាណ ១៣ ០០០​នាក់​ និង​តាម​ពីក្រោយ​ដោយ​ខេត្ត Dien Bien ​ចំនួន ៩ ៥០០​នាក់។

ការ​ជួញ​ដូរ​គ្រឿង​ញៀន​បាន​កំពុង​កើន​ឡើង​ គឺ​ឆ្លង​ដែន​ពី​ប្រទេស​ចិន ឡាវ និង​ថៃ ឯ​បទ​ល្មើស​ទាន់​ទង​នឹង​ថ្នាំ​ញៀន​ក៏​កំពុង​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី